ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​សទ្ធា​ទោះជា​ស្ថិត​នៅ​ទីណា​ក៏​គង់​មាន​គេ​បូជា

5 ឆ្នាំ មុន

ព្រះ​អដ្ឋកថាចារ្យ​លោក​បាន​ពោល​ដោយ​បំ​ព្រួញ​អំពី​សទ្ធា​នេះ​ថា បុគ្គល​អ្នកមាន​សទ្ធា​ទាំង​បរិបូណ៌​ដោយ​សីល តែង​សម្បូរ​ទៅ​ដោយ​យស ភោគៈ ទ្រព្យ ទោះបី​បុគ្គល​នោះ​ត្រាច់​ទៅ​កាន់​ប្រទេស​ណា​ៗ ក្នុង​ប្រទេស​នោះ​ៗ​គង់​មាន​គេ​រាប់អាន​គេ​បូជា​មិន​ខាន​ឡើយ ។ បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា សទ្ធា​ជាទី​រួបរួម​ទុក​នូវ​ស្បៀង​គឺ​កុសល​ឱ្យ​ប្រជុំ​ប្រមូលផ្តុំ​។…

ព្រះ​អដ្ឋកថាចារ្យ​លោក​បាន​ពោល​ដោយ​បំ​ព្រួញ​អំពី​សទ្ធា​នេះ​ថា បុគ្គល​អ្នកមាន​សទ្ធា​ទាំង​បរិបូណ៌​ដោយ​សីល តែង​សម្បូរ​ទៅ​ដោយ​យស ភោគៈ ទ្រព្យ ទោះបី​បុគ្គល​នោះ​ត្រាច់​ទៅ​កាន់​ប្រទេស​ណា​ៗ ក្នុង​ប្រទេស​នោះ​ៗ​គង់​មាន​គេ​រាប់អាន​គេ​បូជា​មិន​ខាន​ឡើយ ។

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា សទ្ធា​ជាទី​រួបរួម​ទុក​នូវ​ស្បៀង​គឺ​កុសល​ឱ្យ​ប្រជុំ​ប្រមូលផ្តុំ​។ សទ្ធា​កាលបើ​កើត​មាន​ហើយ ក៏​អាច​ដឹកនាំ​ចិត្ត​ឱ្យ​បំពេញ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែល​ជា​ចំណែក​កុសល​សុទ្ធ ។

អ្នកមានសទ្ធារមែង​សោយ​នូវ​សម្បត្តិ​ទាំង​៣​ប្រការ​គឺ សម្បត្តិ​មនុស្ស​១ សម្បត្តិ​ទេវតា​១ និង​សម្បត្តិ​ប្រសើរ​ថ្លៃថ្លា​គឺ​ព្រះ​និព្វាន​១ តែបើ​សទ្ធា​មិនកើត​ឡើង​ទេ បុណ្យ​កុសល​ដទៃ​ៗ​ក៏​មិន​អាច​នឹង​កើតឡើង​បាន​ដែរ ។

កាលបើ​បុគ្គល​តាំងចិត្ត​ថា​នឹង​ចេញដំណើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​ត្រូវ​រៀបចំ​ស្បៀងអាហារ​សម្រាប់​ជា​ជំនួយ​តាម​ផ្លូវ​នោះ​យ៉ាងណា បុគ្គល​អ្នកមាន​សទ្ធា​ក៏​ត្រូវ​តែ​រៀបចំ​ស្បៀង​គឺ​កុសល​ដែល​បម្រុង​នឹង​ទៅ​កាន់​បរលោក​ដូច្នោះ​ដែរ ។