ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការតវ៉ា…ខណៈទុកពេលត្រឹមតែ​១០ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពលរដ្ឋ​ជាអ្នករកស៊ី​ចិញ្ចឹមត្រីប្រមាណ​ជិត១០០នាក់ ក្នុងចំណោម​ជាង៣០០នាក់ នាំគ្នា​​ប្រមូល​​ផ្តុំ​​តវ៉ា​​សុំ​​ន្យារ​ពេល​ ខណៈដែល​​អាជ្ញាធរខណ្ឌព្រែក​​ព្នៅ ទុក​​ពេល​ត្រឹមតែ​១០​ថ្ងៃប៉ុណ្ណោះ​ ឱ្យរុះសំណង់ចិញ្ចឹមត្រី​របស់ខ្លួន​ចេញពីលើបឹងសំរោង គិត​ចាប់ពីថ្ងៃទី១៤…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពលរដ្ឋ​ជាអ្នករកស៊ី​ចិញ្ចឹមត្រីប្រមាណ​ជិត១០០នាក់ ក្នុងចំណោម​ជាង៣០០នាក់ នាំគ្នា​​ប្រមូល​​ផ្តុំ​​តវ៉ា​​សុំ​​ន្យារ​ពេល​ ខណៈដែល​​អាជ្ញាធរខណ្ឌព្រែក​​ព្នៅ ទុក​​ពេល​ត្រឹមតែ​១០​ថ្ងៃប៉ុណ្ណោះ​ ឱ្យរុះសំណង់ចិញ្ចឹមត្រី​របស់ខ្លួន​ចេញពីលើបឹងសំរោង គិត​ចាប់ពីថ្ងៃទី១៤ មករា មកត្រឹម​ថ្ងៃទី២៤ មករា ​។ ការផ្ទុះតវ៉ា​នេះ ​កើតឡើងកាលពីព្រឹក​ថ្ងៃទី​២៣ មករា​ ស្ថិតនៅចំណុច​មាត់បឹង​សំរោង និងទីតាំង​ចិញ្ចឹមត្រីរបស់ខ្លួនស្ថិត​ក្នុងខណ្ឌព្រែកព្នៅ ។

សេចក្តីរាយការណ៍បន្តថា ការតវ៉ារបស់ពលរដ្ឋ ជាអ្នក​រកស៊ីចិញ្ចឹម​ត្រីលក់នេះ គឺសុំ​អាជ្ញាធរអនុគ្រោះ​ដល់​ពួកគាត់ គឺសុំ​​ទុក​ពេលឱ្យពួកគាត់​​រយៈ១ឆ្នាំវិញ ព្រោះ​មិនអាចរុះ​​រើចេញទាន់ទេ ដោយសារ​តែ​ក្នុងបឹង​មាន​ត្រី​​ចិញ្ចឹម​​​មាន​ចំនួន​រាប់​​តោនចាប់ពី​​២០​ម៉ឺ​ន ដល់​៤០ម៉ឺនក្បាលឯណោះ ​។ ពលរដ្ឋបន្តថា ប្រសិនបើ​​អាជ្ញាធរ​មិន​ព្រមតាមការ​សំណូម​ពរ​ទេ ពួកគាត់​ឡើង​តវ៉ា​ដល់​រាជ​រដ្ឋាភិបាលបន្តទៀត ។

គួរបញ្ជាក់ថា ទីតាំងបឹងសំរោងខាងលើគឺជាបឹងធម្មជាតិ​​មួយ តាមអនុក្រិតរាជរដ្ឋាភិបាល​ បឹងនេះ​គឺ​មាន​ទំហំ​ផ្ទៃដីជាង​៣០០ហិកតា សម្រាប់​ទុកជាអាងមួយ​​ដើម្បីផ្ទុកទឹក ។ ទោះបីជាយ៉ាងណា នៅមិនទាន់​ដឹង​ពី​ដំណោះ​ស្រាយបែបណា​ពីខាងអាជ្ញាធរនៅឡើយ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ