ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ត្រូវ​អស់​22​លាន​ដុល្លារ​ជំនួស​ការ​ដេក​គុក​23​ខែ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា កីឡាករ​ល្បី Cristiano Ronaldo បាន​សម្រេច​ទទួលយក​ការ​ផាកពិន័យ​លើ​ទោស​គេច​មិន​បង់ពន្ធ​ប្រាក់​ចំណូល ដែល​ដាក់​ចេញ​មក​ពី​តុលាការ​ចំនួន២២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុម​អ្នកកាសែត​បាន​ទៅ​ចាំ​ជួប​ជាមួយនឹង…

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា កីឡាករ​ល្បី Cristiano Ronaldo បាន​សម្រេច​ទទួលយក​ការ​ផាកពិន័យ​លើ​ទោស​គេច​មិន​បង់ពន្ធ​ប្រាក់​ចំណូល ដែល​ដាក់​ចេញ​មក​ពី​តុលាការ​ចំនួន២២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុម​អ្នកកាសែត​បាន​ទៅ​ចាំ​ជួប​ជាមួយនឹង Ronaldo នៅ​ខាងក្រៅ​តុលាការ ក្រោយ​ពី​ចៅក្រម​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ថត​វី​ឌី​អូ ឬ​បើកឡាន​ចូល​ឡើយ ។ ជា​លទ្ធផល​នៃ​ការ​សម្រេច​ក្តី​គឺ​ត្រូវ​ទាមទារ​ឱ្យ Ronaldo ដេក​ពន្ធនាគារ​រយៈពេល​២៣​ខែ ។

តែ​សម្រាប់​នៅ​អេ​ស្ប៉ា​ញ គឺ​អ្នក​ជាប់​ទោស​ក្រោម​រយៈពេល​២​ឆ្នាំ​អាច​មាន​សិទ្ធិ​បង់ប្រាក់​នៅ​ក្រៅ​ឃុំ​បាន​ដោយ​មិន​ចាំបាច់​ជាប់​ឃុំ​ឡើយ ។ ដោយសារ​តែ​ហេតុនេះ​ទើប Ronaldo សម្រេចចិត្ត​បង់ប្រាក់​ជា​ការ​ជំនួស​វិញ ។

នៅ​ពេល​ឡើង​តុលាការ​នា​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​នាំ​គូ​ដណ្តឹង​របស់​ខ្លួន Georgina Rodriguez ទៅ​ជាមួយ​ដោយ​ញញឹម និង​ឱ្យ​មេដៃ​ដល់​តុលាការ​ថែម​ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ដែរ​គេ​ក៏​ឃើញ​មាន​អតីត​មិត្ត​រួម​ក្រុម​នៅ Real Madrid កីឡាករ Xabi Alonso ផង​ដែរ​ដែល​មាន​ជាប់​ការ​ចោទប្រកាន់​ដូច​គ្នា​តែ​អាច​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ