ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក បើក​សម្ភោ​ធ​ជា​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទី​១២ របស់​ក្រុម​ហ៊ុន ជីប…

រាជធានី​ភ្នំពេញ ៖ ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទី​១២ របស់​ក្រុម​ហ៊ុន ជីប ម៉ុង បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​។

ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក មាន​ទីស្នាក់ការ​កណ្តាល​ដំបូង​ស្ថិត​នៅ​លើ​មហាវិថី​ម៉ោ​សេ​ទុង​។ ធនាគារ​នេះ ជ្រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត ជា​យុទ្ធសាស្ត្រ ដើម្បី​បំពេញ​តម្រូវការ​បន្ថែម​របស់​ប្រជាពលរដ្ឋ ដោយ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន លោក​ឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន ជីប ម៉ុង ទៅ​ដល់​វិស័យ​ធនាគារ​តាម​រយៈ​ការ​បង្កើត ធនាគារ ជីប ម៉ុង ខម​មើល​សល ប៊ែ​ង ម​.​ក នឹង​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ព​ន្លឿ​ន​សេដ្ឋកិច្ចជាតិ ដែល​នឹង​ចូលរួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​សម្រេច​នូវ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្នុង​ឆ្នាំ​២០២៣​។

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក ត្រូវ​បាន​បង្កើត​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​មូលដ្ឋាន​គាំទ្រ​យុទ្ធសាស្ត្រ​នេះ តាម​រយៈ​ការ​ពង្រឹង និង​គាំទ្រ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា « ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក​. បាន​សម្រេច​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដំណើរការ​ធនាគារ​យើង ក៏​ដូច​ជា​ការ​ផ្តល់​សេវាកម្ម និង​ផលិតផល​ទៅ​អតិថិជន​របស់​យើង ដែល​យុទ្ធសាស្ត្រ​នេះ ដើរ​ស្រប​នឹង​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​ព័ត៌​មានវិទ្យា ក្នុង​គោលបំណង​ត្រៀមខ្លួន​បំ​លែង​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ក្លាយជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​»​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ