ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Pitou FC លើក​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖​ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពាន​រង្វាន់ Tiger Street Football Festival 2019…

ខេត្តកំពង់ស្ពឺ ៖​ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពាន​រង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម AVATA ក្នុង​លទ្ធផល​២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​យប់​ថ្ងៃ​ទី​២0 ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ដី​ឡូ​តិ៍ ឧកញ៉ា ឈួ​ន គឹ​ម​សាន្ត ទីរួមខេត្ត​កំពង់ស្ពឺ​។

មុន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Pitou FC បាន​យកឈ្នះ​លើ​ក្រុម Black Lion A ដោយ​លទ្ធផល​៣​ទល់​២ ចំណែក​ក្រុម AVATA បាន​យកឈ្នះ​លើ​ក្រុម ត្រពាំង​លើក លទ្ធផល​៥​ទល់​២ មិន​បាន​ទទួល​ជ័យជម្នះ​របស់​ក្រុម​ទាំង​២​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដើម្បី​ដណ្តើម​លេខ​៣ និង លេខ​៤​។ ជា​លទ្ធ​ផល ក្រុម Black Lion A ដណ្តើម​បាន​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​ត្រពាំង​លើក ១​ទល់​២​។

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ គឺ​ក្រុម Pitou FC ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម AVATA ប្រាក់​រង្វាន់​៧០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម Black Lion A ប្រាក់​រង្វាន់​៣៥០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ក្រុម ត្រពាំង​លើក ប្រាក់​រង្វាន់ ១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ ដែល​ជា​មណ្ឌល​ទី​៣​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត យក​តែ​៤​ក្រុម​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​លោក Ronaldinho​។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល បន្ទាប់​គឺ​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៦-២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ វាល​បែក​ចាន​ទីរួមខេត្ត​បាត់ដំបង ។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ