ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…Hyundai សម្ងំ​គ្រោង​ផលិត​រថយន្ត​ដែល​អាច​ដើរ​ជើង​4

5 ឆ្នាំ មុន

ពិព័រណ៍​បច្ចេកវិទ្យា​រថយន្ត CES ជា​ធម្មតា​តែងតែ​បង្ហាញ​ស្នាដៃ និង​គំនិត​ប្លែក​ៗ​របស់​អ្នក​ផលិត​ជា​ច្រើន​ដែល​អាច​ថា ជា​គំនិត​មិន​ទាន់​អាច​មក​ប្រើប្រាស់​បាន​នៅ​ពេល​បច្ចុប្បន្ន តែ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ពី​រថយន្ត​របស់​ខ្លួន​ហៅ​ថា «Elevate»…

ពិព័រណ៍​បច្ចេកវិទ្យា​រថយន្ត CES ជា​ធម្មតា​តែងតែ​បង្ហាញ​ស្នាដៃ និង​គំនិត​ប្លែក​ៗ​របស់​អ្នក​ផលិត​ជា​ច្រើន​ដែល​អាច​ថា ជា​គំនិត​មិន​ទាន់​អាច​មក​ប្រើប្រាស់​បាន​នៅ​ពេល​បច្ចុប្បន្ន តែ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ពី​រថយន្ត​របស់​ខ្លួន​ហៅ​ថា «Elevate» ដែល​មាន​សមត្ថភាព​ពិសេស​ខុស​ប្លែក​ពី​ធម្មតា ។ វា​មាន​បំពាក់​មក​ជាមួយនឹង​ជើង​អាច​បត់បែន​បាន ដែល​អាច​ឱ្យ​វា​ដើរ​ប្រើ​ជើង​បួន​ខុស​ពី​រថយន្ត​ដទៃ ។

វា​មាន​លក្ខណៈ​ដូច​ជា​ការ​ផ្សំគ្នា​រវាង​រថយន្ត​ជាមួយនឹង​មនុស្ស​យន្ត​អ៊ីចឹង ដែល​មនុស្ស​មិន​ដែល​ធ្លាប់​ឃើញ​សោះ​ពី​មុន​មក ។ Hyundai ថា​ការ​ឌី​ហ្សា​ញ​របស់​វា​គឺ​សម្រាប់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់ ដែល​ត្រូវ​បើក​កាត់​កាំជណ្តើរ ព្រៃឈើ និង​ឧបសគ្គ​ផ្សេង​ៗ​ទៀត ។ Elevate មាន​ជើង​បួន​អាច​បត់​បាន​ដែល​ឱ្យ​តួ​រថយន្ត​ទាំងមូល​អាច​ដើរ​ដូច​សត្វ​ជើង​បួន ឬ​វារ​លប់​ៗ​ដូច​ទៅ​នឹង​សត្វ​ល្មូ​ន ។

នៅ​ពេល​បើក​លើ​ផ្លូវ​ធម្មតា​រថយន្ត Elevate អាច​បត់ជើង​ទាំង​បួន​របស់​វា​បាន​ដែល​ធ្វើ​ឱ្យ​វា​អាច​បើក​បាន​លឿន​ដូច​រថយន្ត​ទូទៅ ។ ពេល​ទៅ​ដល់​កន្លែង​ដែល​មាន​ឧបសគ្គ ជើង​ទាំង​បួន​របស់​វា​នឹង​លូត​ចេញ​ឡើង ហើយ​អាច​ឡើង​ជញ្ជាំង​ដែល​មាន​កម្ពស់​ដល់​១៥​ហ្វី​ត ខណៈ​ដែល​មាន​អ្នកដំណើរ​នៅ​ក្នុង​រថយន្ត ។ បើ​ទោះបីជា​ពេល​កំពុង​ដើរ រថយន្ត​ទាំងមូល​នៅ​តែ​អាច​រក្សា​លំនឹង​បាន​ល្អ ដែល​មិន​ឱ្យ​អ្នកដំណើរ​ពិបាក​ដែរ ដោយសារ​តែ​វា​មាន​បច្ចេកវិទ្យា​គ្រប់គ្រង​ពិសេស​ក្នុង​ការ​រក្សា​លំនឹង ។

អ្វី​ដែល​គួរ​ឱ្យ​ស្តាយ គឺ​នៅ​ពេល​នេះ​គេ​មិន​ទាន់​មាន​រថយន្ត​នោះ​ជា​ផ្លូវការ​នៅឡើយ ដោយសារ​តែ​វា​នៅ​រថយន្ត Concept ដែល​មិន​ទាន់​អាច​យក​ទៅ​ប្រើប្រាស់​បាន ។ ទោះបីជា​ដូច្នេះ​ក្តី គំនិត​ដែល​គិត​ចេញ​របស់​ក្រុមហ៊ុន Hyundai នឹង​អាច​ក្លាយទៅជា​ការ​ពិត​នៅ​ថ្ងៃ​ខាង​មុខ ហើយនឹង​អាច​ជួយ​សម្រួល​ដល់​ជីវិត​មនុស្ស​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ