ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ពន់ពេក​! នាង​ប្រាប់​ទាំង​ទឹកភ្នែក​ថា ប្តី​មាន​ស្រី ទុក​នាង​និង​កូន​៣​នាក់​រស់​យ៉ាង​វេទនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​២៤​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន​៣​នាក់​ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​វិ​ប្ប​ដិ​សេរី​ក្នុង​គ្រួសារ បន្ទាប់​ពី​លោក​ប្តី​មាន​ស្រី​រត់​ចុះ​ចោល​បាត់​ទុក​ឲ្យ​នាង​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់​រស់នៅ​ក្នុង​សភាព​តោកយ៉ាក​វេទនា គ្មាន​អ្វី​ទីពឹង ក៏​សម្រេចចិត្ត​បី​ដឹក​ដៃ​កូន​ដើរ​តាម​ស្វែងរក​ប្តី នា​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​២៤​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន​៣​នាក់​ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​វិ​ប្ប​ដិ​សេរី​ក្នុង​គ្រួសារ បន្ទាប់​ពី​លោក​ប្តី​មាន​ស្រី​រត់​ចុះ​ចោល​បាត់​ទុក​ឲ្យ​នាង​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់​រស់នៅ​ក្នុង​សភាព​តោកយ៉ាក​វេទនា គ្មាន​អ្វី​ទីពឹង ក៏​សម្រេចចិត្ត​បី​ដឹក​ដៃ​កូន​ដើរ​តាម​ស្វែងរក​ប្តី នា​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ចូល​ទៅ​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​កំសត់​ខាងលើ​ឈ្មោះ ញ៉ែ​ត ម៉ី អាយុ​២៤​ឆ្នាំ មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​តំណាក់​ត្រ​យឹ​ង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ចំណែក​ប្តី​រត់​ចុះ​ចោល​បាត់ឈ្មោះ ប៊ុ​ន ង៉ែត អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។

តាម​ការ​យំ​រៀបរាប់​ពី​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា នាង​ក្រោយ​ពី​ធំ​ក្រមុំ​ពេញវ័យ​ត្រូវ​បាន​ម្តាយធំ (​ព្រោះ​នាង​កំព្រា​ឪពុក​ម្តាយ​) រៀបចំ​ឲ្យ​មាន​គូ​រក​ស្រករ​ជាមួយ​បុរស​ខាងលើ កាលពី​អំឡុង​ឆ្នាំ​២០១២ រៀប​ការ​ត្រឹមត្រូវ ទទួលស្គាល់​ពី​ញាតិ​សងខាង រហូត​មក​ដល់​ពេល​នេះ​នាង​មានកូន​៣​នាក់ ក្នុង​បន្ទុក​កូនពៅ​អាយុ​៨​ខែ ។

នាង​បន្ត​ទៀត​ថា ក្នុង​ស្ថានភាព​ទីទាល់​ក្រទាំង​ប្តី​ប្រពន្ធ និង​កូន​នាំ​គ្នា​មក​ស្នាក់​នៅ​ទៅ​ក្រុងភ្នំពេញ ប្តី​ជា​កម្មករ​សំណង់ ចំណែក​នាង​ដោយសារ​កូន​តូច​ៗ​ឲ្យ​រ​ញ៉ុ​ង ទើប​ទៅ​ណា​មិន​រួច ប្តី​ឲ្យ​នៅ​ចាំផ្ទះ​មើលថែ​កូន ។ តែ​អ្វី​មិន​នឹក​ស្មាន​ដល់ គ្រា​កំសត់កម្រ​រស់នៅ​ជាមួយ​គ្នា​ក្នុង​ដំណើរ​ផ្លូវ​ជីវិត​៩​ឆ្នាំ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ មក​រា​កន្លង​មកនេះ ស្រាប់តែ​លោក​ប្តី​មាន​ស្រី​ថ្មី ហើយ​រត់​ចុះ​ចោល​បាត់ ជា​បន្ទុក​មួយ​ធ្លាក់​មក​លើ​រូប​នាង​បីបាច់​ចិញ្ចឹម​កូន​៣​នាក់ ទាំង​សភាព​ជីវភាព​តោកយ៉ាក គ្មាន​ប្រាក់​មួយ​រៀល​សម្រាប់​បាយ​ទឹក​កូន​ទាំង​៣​នាក់​រស់​ដោយ​ក្តី​វេទនា ។ ដោយ​ទ្រាំ​នូវ​ក្តី​ឈឺចាប់​ផ្លូវចិត្ត និង​ជីវភាព​មិន​បាន នា​រសៀល​ថ្ងៃ​ទី​២២ ខែមករា​នេះ ក៏​សម្រេចចិត្ត​ដឹក​ដៃ ពរ​កូន​ដើរ​ស្វែងរក​ប្តី តែ​មិនឃើញ ក៏​ចូល​សាលាសង្កាត់​ចោម​ចៅ​៣ ។

ក្តី​ទុក្ខ​លំបាក​វេទនា របស់​ស្ត្រី​ម៉េ​ម៉ា​យ​ទុ​រ​គ​ត៌​ខាងលើ ត្រូវ​បាន​លោក​ចៅសង្កាត់ ចៅសង្កាត់​រង ចោម​ចៅ​៣ ជួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់ និង​អ្នក​សា​ព​ត៌​មាន រួមចំណែក​ជួយ​ជា​ថវិការ​មួយ​ចំនួន ជូន​ដល់​ស្ត្រី​កំសត់​រូ​នប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ