ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​រំលស់​ឡាន​ពី​ក្រុមហ៊ុន​…​ទើប​ដឹង​នាង​យក​ដាក់​នៅ​កុងស៊ី​បញ្ចាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទិញ​បង់​រំលស់​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿងពី​ក្រុមហ៊ុន​ ​ខណៈ​បង់​​បាន​រយះ​ពេល​ជិត​មួយ​ឆ្នាំ បែរជា​លួ​ច​យក​រថយន្ត​ទៅ​ដាក់បញ្ចាំ​ស្ងាត់​ៗក្នុង​តម្លៃ​៨០០០​ដុល្លារ ក៏​ត្រូវ​ក្រុមហ៊ុន​ដឹង​រឿង ​តាម​រក​ឃើញ​រថយន្ត​​​ក្នុង​ហាង​បញ្ចាំ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​ និង​៥០​នាទី​យប់ថ្ងៃ​ទី​២២ ​មករា…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទិញ​បង់​រំលស់​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿងពី​ក្រុមហ៊ុន​ ​ខណៈ​បង់​​បាន​រយះ​ពេល​ជិត​មួយ​ឆ្នាំ បែរជា​លួ​ច​យក​រថយន្ត​ទៅ​ដាក់បញ្ចាំ​ស្ងាត់​ៗក្នុង​តម្លៃ​៨០០០​ដុល្លារ ក៏​ត្រូវ​ក្រុមហ៊ុន​ដឹង​រឿង ​តាម​រក​ឃើញ​រថយន្ត​​​ក្នុង​ហាង​បញ្ចាំ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​ និង​៥០​នាទី​យប់ថ្ងៃ​ទី​២២ ​មករា ស្ថិត​​ត្រង់​ចំណុច​ក្នុង​ហាង​បញ្ចាំ​យីហោ «ឆ័​រ ប៉ោ​ទ្រី»​ តាម​បណ្ដោយ​ផ្លូវ​១៩២​ ក្នុង​សង្កាត់​​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ប្រភពឱ្យដឹងថា ស្ត្រី​ខាងលើ ​ឈ្មោះ កើត ភិ​រម្យ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​45B ផ្លូវ​លេខ​២១៥ ក្រុម​ទី​១០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ​ដែល​ជា​តំណាង​ក្រុមហ៊ុន មេត្រីជប៉ុន​ បាន​រៀបរាប់​ប្រាប់​​ថា កាលពី​ថ្ងៃ​ទី​០៣ ​មករា ឆ្នាំ​២០១៨ ​ស្ត្រី​រូបនេះបាន​ទិញ​រំលស់​រថយន្ត​មួយ​គ្រឿង​ ម៉ាកកាម​រី​ហា​យ​ប្រ៊ី​ត ស៊េរី​០៨ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2T-7189 ពី​ក្រុមហ៊ុន​របស់​គាត់​ក្នុង​តម្លៃ​២៧០០០​ដុល្លារ ។

ស្ត្រី​ខាងលើ​បង់ប្រាក់​រំលស់​ដំបូង​ចំនួន​៨០០០​ដុល្លារ​ ដែល​ជា​ប្រាក់​កក់​ឲ្យ​មក​ក្រុមហ៊ុន និង​ធ្វើការ​បង់​រំលស់​សង​ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​៣​ឆ្នាំ​ សម្រាប់​ប្រាក់​ដែល​នៅ​សេសសល់​ ។ ជា​រៀង​រាល់​ខែ​កន្លង​មក​ស្ត្រី​ខាងលើ ​តែងតែបាន​បង់ប្រាក់​សង តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ជា​ធម្មតា​។

​ក្នុង​អំឡុង​ប្រមាណ​១​ខែ​កន្លង​មកនេះ ស្ត្រី​ខាងលើ ​មិន​បាន​បង់ប្រាក់​សង​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​នោះ​ទេ ​។ ក្រុមហ៊ុនក៏​ព្យាយាម​ទំនាក់ទំនង​សួរនាំ​ស្ត្រី​ខាងលើ​ជា​បន្តបន្ទាប់ ព្រោះ​ស្ត្រី​ខាងលើ​នៅ​ជំពាក់​ប្រាក់​ក្រុមហ៊ុន​ចំនួន​១៤០០០​ដុល្លារ​ទៀត ។ បន្ទាប់​មក​ខាង​ក្រុមហ៊ុន ​ធ្វើការ​ណាត់ជួប​និង​ចុះ​មក​ជួប​ស្ត្រី​ខាងលើ​ផ្ទាល់ ទើប​ដឹង​ថា ​បាត់​រថយន្ត​របស់​ក្រុមហ៊ុន​ដែល​បាន​លក់​បង់​រំលស់​ឲ្យ ហើយ​ស្ត្រី​នោះ​ក៏​បាន​ប្រាប់​ថា នាង​បាន​យក​រថយន្ត​នោះ​ទៅ​បញ្ចាំ​នៅ​ក្នុង​ហាង​បញ្ចាំ​យីហោ ឆ័​រ ប៉ោ​ទ្រី ដែល​បាន​ដាក់បញ្ចាំ​ក្នុង​តម្លៃ​៨០០០​ដុល្លារ ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​នោះ​ទេ ​។

លុះដល់​វេលា​កើតហេតុ ខាង​ក្រុមហ៊ុន​បាន​នាំ​ស្ត្រី​ខាងលើ​ មក​ហាង​បញ្ចាំ​កើតហេតុ​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​​គ្នា ខណៈ​ពេល​មក​ដល់​ក៏​ឃើញ​រថយន្ត​ខាងលើ​នៅ​ខាងក្នុង​ហាង​បញ្ចាំ​នោះ​ផង​ដែរ ប៉ុន្តែ​មិនឃើញ​ស្លាក​លេខ​រថយន្ត​ជាប់​ជាមួយ​និង​រថយន្ត​នោះ​ទេ​ ។ គាត់​ក៏​បាន​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​។

អត្ថបទសរសេរ ដោយ