ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​១៧​ប្រទេស…បាន​ជួប​ពិភាក្សា​គ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ តំណាង​សហព័ន្ធ និង​សមាគម​និយោជក​មកពី​បណ្តា​ប្រទេស​ក្នុងតំបន់​ចំនួន​១៧​ បាន​បើ​កិច្ច​ពិភាក្សា ​ស្តី​ពីសា​កល​ភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ថ្មី ក្នុង​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ប្រកួតប្រជែង​ទីផ្សារ​លើ​​សាកលលោក​ ។​ លោក…

​រាជធានី​ភ្នំពេញ​ ៖​ តំណាង​សហព័ន្ធ និង​សមាគម​និយោជក​មកពី​បណ្តា​ប្រទេស​ក្នុងតំបន់​ចំនួន​១៧​ បាន​បើ​កិច្ច​ពិភាក្សា ​ស្តី​ពីសា​កល​ភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ថ្មី ក្នុង​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ប្រកួតប្រជែង​ទីផ្សារ​លើ​​សាកលលោក​ ។​

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើង​វេទិការ​កាល​ល្ងាច​ពី​ថ្ងៃ​ទី​២២​ មក​រា នៅ​ស​ណ្ឋាគារ​​ភ្នំពេញ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំឱ្យ​មាន​វេទិកា​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​សិក្សា​ស្វែង​យល់ប្រៀបធៀប និង​ធ្វើការ​ចែក រំលែក​ស្ថានភាព​ការងារ​របស់​ប្រទេស​នីមួយ​ៗ ដើម្បី​ឱ្យ​អ្នកចូលរួម​អាច​មាន​ចំ ណេះ​ដឹង​អំពី ទំនាក់ទំនង​វិជ្ជាជីវៈ ការ​គ្រប់គ្រង​ធនធានមនុស្ស ប្រព័ន្ធ​គ្រប់គ្រង​ការងារ​ត្រីភាគី​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា វេទិការ​នេះ ពិតជា​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្កើត​នូវ​ឱ​កាស​​ដល់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ ព្រមទាំង​រឹត​បន្តឹង​ចំ ណ​ង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ល្អ​រវាង​សមាគម​និយោជក​នៅ​ក្នុង​តំបន់ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ​កម្ម​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កម្មវិធី បណ្តាញ​ទំនាក់ទំនង ជា​លក្ខណៈ​អ ន្ត​រ​ជាតិ​មួយ​នេះ​ឡើង​ ។​

​លោក​បញ្ជាក់​ថា ​បច្ចុប្បន្ន​ កម្ពុជាកំពុង​បន្ត​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ឆ្ពោះទៅ​ពេល​ខាងមុខ ប្រកបដោយ​សុទិដ្ឋិ​និយម ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន​រួម​មាន ៖ ​ទី​១-​កត្តា​ខាងក្នុងសន្តិភាព និង​ស្ថិរ​ភាព ជា​គន្លឹះ​សម្រាប់​ការ​វិនិយោគ និង​ជំរុញ​ដោយ​កត្តាផលិតកម្ម ​។​ ទី​២- ការ​បន្ត​ធ្វើ ឱ្យ​ប្រសើ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​ទំនាក់​ទំនង វិជ្ជាជីវៈ ជា​ក៏​កត្តា​ទាក់​ទា ញ​វិនិយោគ ទុន​បរទេស និង​ការ​ឈោង​ចាប់​យក ចំណែក​ទីផ្សារ​សាកល​លោក ដែល​និ​យ ម​ប្រើប្រាស់​ផ លិ​ត​ផល​ចេញពី​ប្រភព ពី​ប្រទេស​ដែល​គ្មាន​ការ​រំលោភ​បំពាន​សិទ្ធ​កម្មករ តាម​បទដ្ឋាន អន្តរជាតិ​ ។​ ទី​៣- កត្តា​ខាងក្រៅ ស្ថានភាព​សេដ្ឋ កិច្ច​ពិភពលោក​ដែល បន្ត​មាន​ភាព​មិន​ប្រា ក​ដ​ប្រជា​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រែប្រួល​ឆាប់រហ័ស​ដោយសារ ការ​កើតឡើង​នូវ សង្គ្រាម​ពាណិជ្ជកម្ម ការ​ដំឡើង​អត្រា​ការ​ប្រាក់​ការ​កើនឡើង​ថ្លៃ​ប្រេង និង​កំណើន​យឺត​នៅ​ក្នុង ប្រទេស​អភិវឌ្ឍ​ជាដើម​ ។​

លោក​ក៏​បាន​លើក​ឡើង​ថា ​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជាបាន​កែទម្រង់​នូវ កិច្ច​សម្រួល​ពា​ណិជ្ជកម្ម តាម​រយៈ​ការ​កាត់​បន្ថយ​បែបបទ​ពាណិជ្ជកម្ម ថ្លៃ​សេវា​រដ្ឋបាល និង​ថ្លៃ​អគ្គិសនីជាដើម​។​ ​

អត្ថបទសរសេរ ដោយ