ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី​ចូល​បំភ្លឺនៅ​​តុលាការ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ លោក គង់ គាំ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ លោក គង់ គាំ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ តាម​ដីកាកោះ​របស់​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​ជា​សាក្សី​ក្នុង​ដំណើររឿង​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿងព្រហ្មទណ្ឌ​​លេខ​៥៦៤២ ចុះ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជាប់​ចោទ​​ពី​សន្ធិដ្ឋិភាពជាមួយបរទេស (​ក្បត់ជាតិ​) ​តាម​មាត្រា​៤៤៣ នៃក្រមព្រហ្មទណ្ឌ​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក គង់ គាំ គឺជា​សាក្សី​ម្នាក់ ក្នុង​ចំណោម​សាក្សី​ជិត​១០​នាក់​ដែល​ចៅក្រម គី ឬទ្ធី បាន​កោះ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា ចាប់តាំងពី​ជន​ត្រូវ​ចោទ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន​ជាង​១​ឆ្នាំ​មិន​ទាន់​ឈាន​ដល់​ការ​បើក​សវនាការ​។

សាក្សី​ដែល​មាន​ចូល​បំភ្លឺ​រួច​មាន​លោក ឈឹ​ម ផល​វរុណ អ្នកស្រី ចក់ សុភាព និង​សាក្សី​មួយ​ចំនួន​ទៀត មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ដូច​ជា លោក ម៉​ម សូណ​ង់​ដូ លោកប៉ា ងួ​ន​ទៀង ជាដើម​។

ហើយ​រហូត​ដល់​ពេល​នេះ សំណុំរឿង​លោក កឹ​ម សុខា តុលាការ​បាន​អះអាង​ថា មិន​ទាន់​ទិន​ការ​ស៊ើបសួរ​ទេ ហើយ​ជន​ត្រូវ​ចោទ​កំពុង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ (​ឃុំខ្លួន​ក្នុងផ្ទះ​) ជា​បណ្តោះអាសន្ន​)​។

កែសម្រួលដោយ