ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក​មិន​ប្រសើរ​ឡើយ

5 ឆ្នាំ មុន

បុគ្គល​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​អ្វី​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ចាត់​ចូល​ជា​មនុស្ស​អាត្មា​និយម​។ បុគ្គល​ប្រភេទ​នេះ​ធ្វើ​អ្វី​ក៏​ដោយ គេ​មិន​ដែល​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​នៃ​ខ្លួន​ប៉ះពាល់​សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ កន្ទក់កន្ទេញ​យ៉ាងណា ក៏​មិន​ដែល​អើពើ មិន​យក​ភ្នែក​មើល​។…

បុគ្គល​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​អ្វី​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ចាត់​ចូល​ជា​មនុស្ស​អាត្មា​និយម​។ បុគ្គល​ប្រភេទ​នេះ​ធ្វើ​អ្វី​ក៏​ដោយ គេ​មិន​ដែល​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​នៃ​ខ្លួន​ប៉ះពាល់​សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ កន្ទក់កន្ទេញ​យ៉ាងណា ក៏​មិន​ដែល​អើពើ មិន​យក​ភ្នែក​មើល​។ អំពើ​អ​សីលធម៌​បែប​នេះ​វា​ជា​ទ​ង្វើ​មិនល្អ​ឡើយ ។

ដូចនេះ​ពាក្យ​ថា​ស្រឡាញ់​ខ្លួន លើក​តម្លៃ​ជីវិតពិតជា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ព្រោះ​ការ​ស្រលាញ់​ខ្លួន​ក្ដី ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ក្ដី គឺ​ត្រឹមតែ​ជា​ការ​ស្រលាញ់ ប្រកាន់​ហួងហែង​ទៅ​តាម​សេចក្ដី​ប្រាថ្នា ឥត​គិតពិចារណា ថា​ជា​អំពើអាក្រក់ ល្អ បាប បុណ្យ គុណ ទោស ខុស ត្រូវ​អ្វី​ឡើយ​។ ឥរិយាបថ​បែប​នេះ​ឃើញ​ថា​ផ្ទុយ​ស្រឡះ ប្រាសចាក​ពី​ព្រះពុទ្ធ​ដីកា​ហើយ ។

បុគ្គល​ដែល​ចង់បាន​សេចក្តីសុខ ស្រឡាញ់​ហួងហែង​ជីវិត​ខ្លួនឯង លុះណាតែ​បុគ្គល​នោះ​ផ្តល់​អភ័យ ផ្តល់​តម្លៃ​ដល់​ជីវិត​អ្នក​ដទៃ​ផង ទើបបាន​នាម​ថាជាមនុស្ស​មានគុណ​ធម៌ ។