ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​លើកទ័ពទៅបន្ទាយ Manchester United តារា​ឆ្នើម Neymar បោះពាក្យ​យ៉ាង​ឡូយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​អះអាង​ថា ការ​ប្រកួត​រវាង PSG…

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​អះអាង​ថា ការ​ប្រកួត​រវាង PSG និង Manchester United នឹង​ក្លាយជា​ការ​ប្រកួត​សម្រាប់​អ្នក​ស្រឡាញ់​បាល់ទាត់ ។ PSG នឹង​ត្រូវ​លើកទ័ព​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយនឹង Man Utd នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ។

Neymar បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Canal+ ថា ៖«​ពួក​យើង​បាន​ឈ្នះ​គ្រប់យ៉ាង​ហើយ ។ Champions League គឺជា​ក្តី​ស្រមៃ​របស់​កីឡាករ​បាល់ទាត់​នីមួយ​ៗ ។ ពួក​យើង​ដឹង​ថា វា​មានការ​លំបាក តែ​ក្រុម​របស់​យើង​នឹង​អាច​ទៅ​រួច ។ ពួក​យើង​មាន​កីឡាករ​ខ្លាំង​ៗ ហើយ​ពួក​យើង​រំពឹង​ខ្ពស់​» ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បន្ត​ថា ៖«​ពួក​យើង​មានការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​ពេល​ខាង​មុខ ជាមួយនឹង Man Utd ដែល​វា​នឹង​ជា​ការ​ប្រកួត​សម្រាប់​អ្នក​ស្រឡាញ់​បាល់ទាត់ ។ ពួក​យើង​ក៏​សប្បាយចិត្ត​ដែរ​ដែល​បាន​ជួប​ជាមួយនឹង​ក្រុម​ល្អ​» ។

ជាមួយ​គ្នា​នេះ​ដែរ Neymar ត្រូវ​បាន​គេ​សួរ​អំពី​គម្រោងការ​ច​ចារ​ជាមួយនឹង Real Madrid តែ​រូបគេ​ប្រកែក​ថា មិន​មាន​អ្វី​ជា​ដុំ​កំភួន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ