ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើបអង្កេត​២​ទីតាំង​ផ្សេង​គ្នា ប្រមូល​បាន​ប្រុស​ស្រី​ចិន​ជិត​២០​នាក់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៩​នាក់ ដែល​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​រ​ណេ​ត​នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​យក​មក​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩​នោះ ត្រូវ​បាន​លោក…

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៩​នាក់ ដែល​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​រ​ណេ​ត​នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​យក​មក​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩​នោះ ត្រូវ​បាន​លោក ងួ​ន ណា​រ៉ា និង លោក ស្រី គឹ​ម សុ​គ​ន្ធា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តសៀម
រាប ក្នុង​ម្នាក់​ៗ​ចាប់ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​។

លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើប​អ​ង្គេ​ត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​១៩​នាក់ ដែល​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អុិន​ធើ​​រ​ណេ​ត នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​យក​មក​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែមករា ​ឆ្នាំ​២០១៩​នោះ ត្រូវ​បាន​លោក ងួ​ន ណា​រ៉ា និង លោក ស្រី គឹ​ម សុ​គ​ន្ធា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ក្នុង​ម្នាក់​ៗ​ចាប់ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៨ ខែ មក​រា ឆ្នាំ ២០១៩ ស្ថិត​នៅ​ក្នុង​ទីតាំង​ផ្ទះ​ជួល​ចំនួន​២​ទីតាំង​ផ្សេង​គ្នា ក្នុងភូមិ ភ្ញា​រ​ជ័យ និង​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ជនជាតិ​ចិន​ទាំង​១៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ដែល​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​អន្ត​ប្រវេសន៍​នាំ​យក​ទៅ​តុលាការខេត្ត​នោះ​ត្រូវ​បាន ចៅក្រម​ទាំង​២ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត ក្នុង​ម្នាក់​ៗ​ចាប់ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ