ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ព្រៃ.ផ្សៃ និង​អាក្រក់​ខ្លាំង​​ណាស់​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានករណីអ្នកលក់​សត្វព្រៃ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត យក​សត្វ​ឆ្មា​ស្រុកបន្លំ​ប្រាប់​អ្នកទិញ​ថា ជា​សត្វ​ខ្លាត្រី ។ តែយ៉ាងណា លោក​អភិបាលស្រុក​រលាប្អៀរ​…

ខេត្តកំពង់ឆ្នាំង ៖ មានករណីអ្នកលក់​សត្វព្រៃ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត យក​សត្វ​ឆ្មា​ស្រុកបន្លំ​ប្រាប់​អ្នកទិញ​ថា ជា​សត្វ​ខ្លាត្រី ។ តែយ៉ាងណា លោក​អភិបាលស្រុក​រលាប្អៀរ​ បាន​ធ្វើការ​សំណូមពរ​អ្នកដំណើរថា «សូមកុំ​ទិញ» ។

លើករណីនេះ អាជ្ញាធរ​ស្រុក​នឹង​វិធានការ​ទប់​ស្កាត់​​​ ខណៈ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុចភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ ​បាន​​ឃើញ​មានការ​ដាក់​លក់​សត្វព្រៃ​យ៉ាងអនា​​ធិ​ប​តេ​យ្យបំផុត ដោយ​មិន​ខ្លាចរអារ​​ច្បាប់ទម្លាប់​ឡើយ ។ លើ​ពី​នេះ​ទៀត ​មាន​សត្វស្រុក​មួយ​ចំនួន ត្រូវ​បាន​អ្នកលក់​បន្លំអ្នកទិញ​យក​ទៅ​ទទួលទានថា ​ជា​សត្វព្រៃ​ទៀត​ផង ដែល​បញ្ហា​នេះ គួរតែ​សមត្ថកិច្ច​ពាក់​ព័ន្ធ គួរ​មាន​វិធានការ​តាម​ផ្លូវច្បាប់ ​ដើម្បី​ទប់ស្កាត់ ។​

សត្វព្រៃ​ទាំង ត្រូវ​បាន​គេ​ដាក់​តាំង​លក់ ដោយ​ចង​ព្យួរ រ​ណេ​ង​រណោង នៅ​តាម​បណ្តោយ​សងខាង​ផ្លូវជាតិ ​ឃើញ​​មានសត្វ​ស្លាបដូច​ជា លលក ដុំ​ដោ កុក ក្រួច មាន់ទឹក និង​សត្វ​ទោម​ជាដើម ។ ក្រៅពី​នោះ​នៅ​មាន សត្វ​ពស់ សត្វ​ខ្លាត្រី និង​សត្វ​ខ្លាត្រី​ក្លែងក្លាយ ព្រោះ​សម្លាប់សត្វ​ឆ្មា បន្លំ​ជា​សត្វ​ខ្លាត្រី ។​

ទាក់ទង​បញ្ហា​នេះ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​មករា​ ​ថា លោក​បានដឹង​រឿង​នេះ​​ហើយ ។ ​ មិន​ត្រឹមតែ​ប៉ុណ្ណឹង មាន​ខ្លះ​យក​កូន​ឆ្កែ បន្លំ​ជា​សត្វ​នេះ​សត្វ​នោះ​លក់​ឱ្យ​អ្នក​ទិញ​ទៀត​ផង ។ បញ្ហា​នេះ លោក​នឹងអញ្ជើញអ្នកលក់​សត្វព្រៃទាំងនោះ​មក​ប្រជុំ​អប់រំ​ម្តង កុំអោយ​ដាក់​លក់​​បែប​នេះ​ទៀត ។​

អត្ថបទសរសេរ ដោយ