ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់ទន្លេ​ក្រោយ​ផ្ទះ​កំណើត​របស់​សម្តេច​តេ​ជោ​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ការ​បាក់​ច្រាំង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ បាន​នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​ចំនួន​៣​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ។

អាជ្ញាធរ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ផង​ដែរ លោក គួ​ច ចំរើន បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​កំណើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​ក្នុងភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ដោយ​គ្រោះ​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ