ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​អាហារ​សារធាតុ​សរសៃ​តិច​បង្កើន​​​ជំងឺ​មហា​រីក​ប្រូស្តាត​

10 ឆ្នាំ មុន

ប្រសិន​ជា​អស់​លោក​អ្នក​ចង់​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺ​មហា​រីក​ ជា​ពិសេស​មហា​រីក​ក្រពេញ​ប្រូស្តាត​ គួរ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ងាក​មក​ទទួល​ទាន​របប​អាហារ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់​ ។ នេះ​ជា​សារ​សុខ​ភាព​យ៉ាង​សំខាន់​មួយ​បាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​នា​ពេល​ ថ្មីៗ​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​អន​ឡាញ​ Prostate Cancer ។

តាម​ការ​សិក្សា​នោះ​ដែល​អះ​អាង​ថា​ បាន​ពិសោធន៍​ និង​ពិនិត្យ​លើ​របប​អាហារ​បណ្តា​បុរស​អាមេរិក​ និង​អឺរ៉ុប​ជាង​១.៩០០​នាក់​ រក​ឃើញ​ថា​ ការ​ទទួល​ទាន​របប​អាហារ​មាន​សារធាតុ​សរសៃ​ទាប​អាច​បង្កើន​គ្រោះ​ហានិភ័យ​ពី​មហា​រីក​ក្រពេញ​ប្រូស្តាត​ ។ យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ទី១​ដែល​បាន​ពិនិត្យ​មើល​លើ​ការ​ទាក់​ទង​រវាង​សារធាតុ​សរសៃ​ក្នុង​របប​អាហារ​ និង​ការ​កើត​មាន​មហា​រីក​ឡើយ​ ។​ កាល​ពី​ឆ្នាំ​២០០៧​ ក៏​មាន​ការ​សិក្សា​មួយ​ទៅ​លើ​បុរស​-ស្ត្រី​៥០០​ពាន់​នាក់​ផង​ដែរ​ ។

ដោយ​ឡែក​ ឆ្នាំ​២០១១​ ការ​សិក្សា​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ដោយ​មាន​អ្នក​ចូល​រួម​ជា​បុរស​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ ។ ឯ​លទ្ធ​ផល​នៃ​ការ​សិក្សា​ទាំង​២​នោះ​ គឺ​សុទ្ធ​តែ​បង្ហាញ​ថា​ ជំងឺ​មហា​រីក​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​ទទួល​ទាន​របប​អាហារ​សម្បូរ​ដោយ​សារធាតុ​សរសៃ​ ។​
សារ​ធាតុ​សរសៃ​ដ៏​ច្រើន​លើស​លប់​មាន​នៅ​ក្នុង​ផ្លែ​ប៊័រ​ កន្ទក់​ អង្ករ​ ពពួក​សណ្តែក​ អង្ករ​សម្រូប​ អង្ករ​ធម្មតា​ សណ្តែក​សៀង​ (ចម្អិន) ផ្លែ​ប៉ោម​ (ទាំង​សម្បក) ពពួក​បន្លែ​ពណ៌​បៃតង​ ទំពាំង​បាយ​ជូរ​ ប្រេង​អូលីវ​ ក្រូច​ពោធិ៍​សាត់​ ល្ហុង​ទុំ​ គ្រាប់​ល្ពៅ​ គ្រាប់​ល្ង​ ដំឡូង​ជ្វា​ ត្រាវ​ ការ៉ុត​ (ឆៅ) ត្រសក់​ ខ្ទឹម​បារាំង​ (ឆៅ) ត្រប់​វែង​ (ឆ្អិន) ផ្លែ​ម្នាស់ ។ល។