ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 អាស៊ាន​ស្វាគមន៍​ទេសចរ​ចិន​ជិត​28​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ចិន​បាន​មក​កាន់​តំបន់​អាស៊ាន​មាន​រហូត​ដល់​ប្រមាណ​២៧.៩៣០.០០០​នាក់ ដែល​មាន​ចំនួន​ច្រើន​លើសលប់ បើ​ធៀប​ទៅ​នឹង​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ដែល​មក​កាន់​តំបន់​នេះ ។ យោង​តាម​តារាង​ស្ថិតិ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨ ក្នុង​នោះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំនួន​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ចិន​បាន​មក​កាន់​តំបន់​អាស៊ាន​មាន​រហូត​ដល់​ប្រមាណ​២៧.៩៣០.០០០​នាក់ ដែល​មាន​ចំនួន​ច្រើន​លើសលប់ បើ​ធៀប​ទៅ​នឹង​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ដែល​មក​កាន់​តំបន់​នេះ ។

យោង​តាម​តារាង​ស្ថិតិ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨ ក្នុង​នោះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំនួន​ប្រមាណ ១,៩​លាន​នាក់​, ថៃ​ទទួល​បាន​១១​លាន​នាក់​, ម៉ា​ឡេ​ស៊ី​ទទួល​បាន​២,៩​លាន​នាក់​, សិង្ហ​បុរី​ទទួល​បាន​១,៥​លាន​នាក់​, វៀតណាម​ទទួល​បាន​៥​លាន​នាក់​, ឥណ្ឌូ​ណេ​ស៊ី​ទទួល​បាន​៣​លាន​នាក់​, ហ្វី​លី​ពី​ន​ទទួល​បាន​១​លាន​នាក់​,​ឡាវ​ទទួល​បាន​៨​សែន​នាក់​, មី​យ៉ា​ន់​ម៉ា​ទទួល​បាន​៦​សែន​នាក់ និង​ប្រទេស​ព្រុយ​ណេ ទទួល​បាន​២៨​ម៉ឺន​នាក់ ។

តារាង​ស្ថិតិ​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា ប្រទេស​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​តាម​ប្រទេស​នានា​ដែល​ជា​សមាជិក មាន​ប្រមាណ​១២៩​លាន​នាក់ កើនឡើង​ប្រមាណ​៧,៤% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ ប្រទេស​ថៃ​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៣៨.១៥៤.៤៩៤​នាក់​, ម៉ា​ឡេ​ស៊ី​ទទួល​បាន​ប្រមាណ​២៣.៤៧៩.៩៣២​នាក់​,​សិង្ហ​បុរី​ទទួល​បាន​ប្រមាណ​១៦.៩០៣.១៦៨​នាក់​, វៀតណាម​ទទួល​បាន​ប្រមាណ​១៥.៤៩៧.៧៩១​នាក់​, ឥណ្ឌូ​ណេ​ស៊ី​ទទួល​បាន​ប្រមាណ​១៤.៣៩១.៨១៦​នាក់ , ហ្វី​លី​ពី​ន​ទទួល​បាន​ប្រមាណ​៦.៤៣៩.៩៥២​នាក់​, កម្ពុជា​ទទួល​បាន​ប្រមាណ ៦.២០០.០០០​នាក់​, ឡាវ​ទទួល​បាន​ប្រមាណ​៤.១៨៦.៤៣២​នាក់​, មី​យ៉ា​ន់​ម៉ា ទទួល​បាន​ប្រមាណ​៣.៥៥១.៤២៨​នាក់ និង​ព្រុយ​ណេ​ដា​រូ​សា​ឡឹម​ទទួល​បាន​ប្រមាណ​២០៥.១២៩​នាក់ ។

សូម​ជម្រាប​ថា នៅ​ឆ្នាំ​២០១៨ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា ៦,២​លាន​នាក់ កើនឡើង​១១% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​១,៩​លាន​នាក់​កើន​៧០% ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​៣​លាន​នាក់ ។
នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) លើក​ទី​១៨ នៅ​ទីក្រុង​ហា​ឡុ​ង ប្រទេស​វៀតណាម លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​កំពុង​ត្រូវ​បាន​ទទួលស្គាល់​ជា​ប្រទេស​មាន​សេវាកម្ម​ទេសចរណ៍​ដែល​អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ និង​អាច​ធ្វើការ​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក​បាន ។

គួរ​កត់​សម្គាល់ថា កម្ពុជា​ទទួល​បាន​រង្វាន់​ស្ដង់ដា​អាស៊ាន​រួម​មាន ៖
១- សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ស្តង់ដា​អាស៊ាន ក្នុង​នោះ​មាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ខេត្តកោះកុង សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និង​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប ។ ២- ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន ក្នុង​នោះ​មានផ្ទះ​ស្នាក់​បា​ណា​ណា​ក្នុង​សហគមន៍​ទេសចរណ៍​រុន​តា​ឯក ខេត្តសៀមរាប ផ្ទះ​ស្នាក់​តាំង​ងិ​ន​ក្នុង​សហគមន៍​ទេសចរណ៍​ជី​ផាត ខេត្តកោះកុង ផ្ទះ​ស្នាក់​ខឿន​ស្រី​មុំ​ក្នុង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ផ្ទះ​ស្នាក់​ទន់សា​រិ​ន​ក្នុង​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ខេត្តសៀមរាប និង​ផ្ទះ​ស្នាក់​ឥ​សាន្ត​បុរី​៥​ក្នុង​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ ។

៣- សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ក្នុង​នោះ​មាន​សេវា​ស្ប៉ា SO SPA with L’OCCITANCE សេវា​ស្ប៉ា SPA Temple សេវា​ស្ប៉ា Sunnaline SPA សេវា​ស្ប៉ា Jasmine SPA និង​សេវា​ស្ប៉ា SPA at NAGA World ។ ៤- បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ក្នុង​នោះ​មាន​បង្គន់​អនាម័យ​សាធារណៈ​សួន​សម្តេច​ក្រ​ទ្បា​ហោម ស ខេ​ង បង្គន់​អនាម័យ​សាធារណៈ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង បង្គន់​អនាម័យ​សាធារណៈ​គ្រឹះស្ថាន​អង្គរ បង្គន់​អនាម័យ​សាធារណៈ​ព្រះ​នាង​ប្រាជ្ញា​បរ​មី និង​បង្គន់​អនាម័យ​សាធារណៈ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ