ចឹ​ង​តើ​! បាន​កសិករ​និយម​ដាំ​ណាស់ ហើយ​បាន​ចំណូល​ខ្ពស់​ទៀត

Sponsored

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ក្រៅពី​បង្កបង្កើន​ផលដំណាំ​ស្រូវ​ពួក​គាត់​បាន​បន្ថែម​មុខរបរ​មួយទៀត គឺ​ដាំ​ដំណាំ​ដោយ​ការ​ដាំ​ស្ពៃ និង​ពិសេស​ដាំ​ដើម​ខ្ទឹម ដែល​កំពុង​មាន​ទីផ្សារ​ល្អ អាច​រក​ចំណូល​ពី​២​ទៅ​៣​លាន​រៀល ក្នុង​រយៈពេល​ប្រមាណ​២​ខែ​លើ​ផ្ទៃដី​តែ​៤០​អារ​ប៉ុណ្ណោះ ដែល​ចំណូល​នេះ​អាច​ចាត់​ទុក​ថា ជា​ចំណូល​មធ្យម​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។

ប្រជា​កសិករ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឱ្យ​ដឹង​ថា សព្វថ្ងៃ​អ្នក​ភូមិ​ត្រពាំង​ក្រពើ​ប្រមាណ​៩០%​ក្នុង​ចំណោម​ប្រជា​កសិករ​ជាង​៣០០​គ្រួ​សារបាន​និយម​នាំ​គ្នា​ដាំ​ដំណាំ​គ្រប់​ប្រភេទ​តាម​តំណាក់កាល​ដូច​ជា ពី​ដំបូង​ឡើង គឺ​ដាំ​ស្ពៃ​ប្រមូល​ផល​បាន​២​សារ​ទើប​ងៀក​មក​ដាំ​ដើម​ខ្ទឹម​វិញ ហើយ​ការ​ដាំ​ខ្ទឹម​ប្រមូល​ផល​បាន​២​សារ គឺ​ដល់​ខែវស្សា​ទើប​បងប្អូន​ប្រជាពលរដ្ឋ​ទុក​ចម្ការ​ចោល​ទៅ​ប្រកប​របរ​ធ្វើស្រែ​វិញ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា សព្វថ្ងៃ​អ្នកមាន​ដី​សម្រាប់​ធ្វើ​ចម្ការ​ដោយ​ការ​ដាំ​ស្ពៃ និង​ដាំ​ដើម​ខ្ទឹម​ទំហំ​៤០​អារ​ក្នុង​១​រដូវ អាច​ដាំ​ស្ពៃ និង​ដាំ​ដើម​ខ្ទឹម​បាន​ពី​៤​ដង​ទៅ​៥​ដង​អោយ​តែ​មានទឹក​ស្រោច ។ ដោយឡែក​ចំពោះ​ការ​ដាំ​ដើម​ខ្ទឹម​វិញ​ក្នុង​រយៈពេល​ពី​ចាប់ផ្តើម​ដាំ​រហូត​ប្រមូល​ផល​មួយ​លើក​ៗ​មាន​រយៈពេល​ពី​១​ខែ​កន្លះ​ទៅ​២​ខែ​តែ​ប៉ុណ្ណោះ ។ ដោយ​ត្រូវ​ថែទាំ​ដាក់​ជី​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ​២​ដង ។

ចំណែក​ការ​ស្រោច​ទឹក​ទៀត​សោត គឺ​មិន​ពិបាក​រែក​ស្រោច​ដូច​ពី​ដើម​ទេ គឺ​គ្រាន់តែ​បញ្ឆេះ​ម៉ាស៊ីនបូមទឹក គឺ​ស្រោច​ពេញ​ចំការ​តែ​ម្តង ។ ចំណែក​ក្នុង​ការ​ប្រមូល​ផល​១​លើក​ៗ​បាន​ជាង​១៥០០​គីឡូ គីឡូក្រាម ដោយ​លក់​ក្នុង​១​គីឡូ​ពី​៣០០០​រៀល​ទៅ​៣៥០០​រៀល ហើយ​បើ​ទូរ​ទាត់​ថ្លៃ​សោហ៊ុយ​ចំណាយ​លើ​ថ្នាំ​លើ​ជីធម្មជាតិ លើ​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក គឺ​អាច​នៅ​សល់​ចំណ​ញ​បាន​ពី​២​ទៅ​៣​លាន​រៀល​ដែល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ។

ដោយឡែក​ក្នុង​ពេល​ប្រមូល​ផល គឺ​មាន​ម៉ូយ​ដុំ​យក​រថយន្ត​មក​ទិញ និង​ដឹក​ដោយ​ផ្ទាល់​ដល់​ចម្ការ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ផ្សារ​ក្នុង​ក្រុងភ្នំពេញ​ផ្សារ​ខេត្តពោធិសាត់ និង​ខេត្តបាត់ដំបង ។

សូម​បញ្ជាក់​ថា ក្រៅពី​មុខរបរ​ដាំ​ដើម​ខ្ទឹម ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ​ក៏​បាន​ដាំ​ដុះ​បន្លែ​ផ្សេង​ៗ​ទៀង​ផង​ដែរ ទៅ​តាម​ចំណង់​ចំណូលចិត្ត​ដូច​ជា ដំណាំ​ស្ពៃ​គ្រប់​ប្រភេទ និង​ដើម​ភ្លៅកង្កែប​ជាដើម ។ ប៉ុន្តែ​នៅ​ក្នុង​ខែមករា​នេះ ដំណាំ​ដាំ​ច្រើន​ជាងគេ គឺ​ដាំ​ដើម​ខ្ទឹម​នេះ​តែ​ម្តង​ព្រោះ​ងាយ​ដាំ​ងាយ​ថែទាំ និង​ទទួល​បាន​កម្រៃ​ច្រើន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ