ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​វៀតណាម ទុក​ម៉ូតូ​ចាស់​លួច​ម៉ូតូ​ថ្មី​ប្រុង​ជិះ​គេច​ចូល​ប្រទេស​…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​វៀត​ណាមម្នាក់ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ កាលពីវេលាម៉ោង១០ ​និង៣០នាទី​ព្រឹកថ្ងៃទី​២០ មករា ស្ថិតនៅច្រកទញវារព្រំដែនអន្តរជាតិក្រុងបាវិត ។…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​វៀត​ណាមម្នាក់ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ កាលពីវេលាម៉ោង១០ ​និង៣០នាទី​ព្រឹកថ្ងៃទី​២០ មករា ស្ថិតនៅច្រកទញវារព្រំដែនអន្តរជាតិក្រុងបាវិត ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យខាងលើ ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​សាង ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ ។ ​សមត្ថកិច្ច​បាន​បង្ហើប​​ឱ្យដ​ឹងទៀត​​ថា ​មុន​ពេល​កើតហេតុ​ គេ​បាន​​ឃើញ​ជនសង្ស័យជិះ​ម៉ូតូ​១​គ្រឿង​​មក​ដល់​ចំណុច​ផ្ទះ​​ឈ្មោះ​ហ៊ុន ណា​វី ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​កណ្ដាល​ឃុំ​​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍​ ។

ប្រភពបន្តថា ជនសង្ស័យ​បាន​ទុក​ម៉ូតូ​​ចោលរួចដើរ​​ចូល​ទៅ​លួច​យក​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​ហុងដា​១២៥ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ ស្វាយ​រៀង1M​-0123 របស់​ឈ្មោះ​ជា​ សា​វន ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ជាតិ ខ្មែរ មាន​ទី​លំ​ភូមិ​ត្រោក​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយ​រៀង ពេលជិះ​​មក​លេង​​ម្ដាយក្មេក​​ ក៏ចត​ម៉ូតូ​ទុក​នៅ​មុខ​ផ្ទះ​ ។​

ពេល​នោះ​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ចូល​លួច​ម៉ូតូ​នោះ ​ហើយ​​ជិះ​គេចខ្លួន​បាត់​ភ្លាម​ៗ ​ដោយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​របស់​គេ​ នៅ​និង​កន្លែង​កើតហេតុវិញ ​។ ​បន្ទាប់​មក​ ជន​រង​គ្រោះ​​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គមន៍​តាម​ចាប់​ជនសង្ស័យ ​។

​សមត្ថកិច្ច​នគ​បាល​ស្រុក​កំពង់​រោ​ទិ៍បាន​​រាយ​ការ​ណ៍ មកខាង​​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ​ឱ្យ​កម្លាំង​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យ​នៅ​​ចំណុច​ច្រក​ទ្វារ​អន្ដរជាតិ​ ក្រុង​បា​វិត​ ដែលគេប្រុង​ចេញ​ទៅ​ប្រទេស​វៀតណាម​ ។ ​​​

អត្ថបទសរសេរ ដោយ