ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទាហាន​បះបោរ​២៧​នាក់​​ប្រឆាំង​របប​ប្រធានាធិបតី

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទាហាន​វេ​ណេ​ស៊ុ​យ​អា​ឡា​២៧​នាក់ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​មក​រា ក្រោយ​ពួក​គេ​បះបោរ​ប្រឆាំង​របប​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ខណៈ​សល់​ពេល​២​ថ្ងៃ​ទៀត​ដល់​ការ​ធ្វើ​បាតុកម្ម​មួយ​រៀបចំ​ឡើង​ដោយ​ពួក​ប្រឆាំង ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​។ លោក​DIOSDADO CABELLO…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទាហាន​វេ​ណេ​ស៊ុ​យ​អា​ឡា​២៧​នាក់ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​មក​រា ក្រោយ​ពួក​គេ​បះបោរ​ប្រឆាំង​របប​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ខណៈ​សល់​ពេល​២​ថ្ងៃ​ទៀត​ដល់​ការ​ធ្វើ​បាតុកម្ម​មួយ​រៀបចំ​ឡើង​ដោយ​ពួក​ប្រឆាំង ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​។

លោក​DIOSDADO CABELLO ប្រធាន​សភាធម្មនុញ្ញ​គាំទ្រ​រដ្ឋាភិបាល​ថ្លែង​ថា សម្រាប់​ពេល​នេះ​ទាហាន​២៥​នាក់ ចាប់ខ្លួន​នៅ​កន្លែង​បះបោរ នា​ភាគ​ខាងជើង​ក្រុង​កា​រ៉ា​កាស់ ហើយ​២​នាក់​ទៀត​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេង​។ លោក​បញ្ជាក់​ថា​មេដឹកនាំ​របស់​ក្រុម​បះបោរ​នោះ​គឹ​ពលបាលត្រី​ALEXANDER BANDRES FIGUEROA​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​និយាយ​ថា នា​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ ទាហាន​កង​ឆ្មាំ​ជាតិ​មួយ​ក្រុម មាន​ចំនួន​មិន​ច្បាស់ បាន​នាំ​គ្នា​បះបោរ នៅ​MACARAO​ភាគ​ខាងលិច​ប្រទេស តែ​សភាព​ការណ៍​ត្រូវ​បាន​គ្រប់គ្រង​។ យោង​តាម​កងទ័ព​ថា​ពួក​យោធា​ទាំងនេះ ដណ្ដើម​យក​អាវុធ​មួយ​ចំនួន ពី​ប៉ុស្តិ៍​យោធា​នៅ​PETARE បន្ទាប់​មក​លើកគ្នា​ទៅ​កាន់​បន្ទាយ​មួយ​នៃ​សង្កាត់​COTIZA​ភាគ​ខាងជើង​ក្រុង​កា​រ៉ា​កាស់​។ តាម​ផ្លូវ​ទៅ​កាន់​បន្ទាយ​ដែល​នៅ​ងងឹត​នៅឡើយ ពួក​ទាហាន​បះបោរ​ប្រដាប់​ដោយ​អាវុធ​ហើយ​បិទមុខ​បាន​ថត​ជា​វី​ដេ​អូ ដែល​បន្ទាប់​មក​ផ្សាយ​តាម​បណ្ដាញ​សង្គម​។

ក្នុង​វី​ដេ​អូ​នេះ​ពួក​គេ​បាន​ប្រើ​ពាក្យ​វាយប្រហារ ប្រឆាំង​ប្រមុខរដ្ឋ​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ហើយ​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​គាំទ្រ​ពួក​គេ​។ បុរស​ម្នាក់​ដែល​ប្រាប់​ថា​រូបគេ​ជា​ពលបាលត្រី​ម្នាក់​នៃ​កង​ឆ្មាំ​ជាតិ និយាយ​ថា យើង​ជា​កង​ទាហាន​មាន​វិជ្ជាជីវៈ​នៃ​កង​ឆ្មាំ​ជាតិ ប្រឆាំង​របប​នេះ​ដែល​យើង​មិន​ពេញចិត្ត​ទាំងស្រុង​។ យើង​ត្រូវការ​ការ​គាំទ្រ​របស់​លោក​អ្នក ចូរ​លោក​អ្នក​លើកគ្នា​តវ៉ា​តាម​ដង​វិ​ថី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ