ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បន្ទាយ​​មួយ​ស្លា.ប់់​ជាង​១០០​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​រាយការណ៍​ថា សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដល់​ទៅ​ជាង​១០០​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថៃ្ង​ទី​២១​មក​រា ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​របស់​ពួក​តា​លី​បង់ ប្រឆាំង​មូលដ្ឋាន​យោធា​ធំ​មួយ​នៃ​ខេត្ត​MAIDAN WARDAK នា​ភាគ​កណ្ដាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​រាយការណ៍​ថា សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដល់​ទៅ​ជាង​១០០​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថៃ្ង​ទី​២១​មក​រា ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​របស់​ពួក​តា​លី​បង់ ប្រឆាំង​មូលដ្ឋាន​យោធា​ធំ​មួយ​នៃ​ខេត្ត​MAIDAN WARDAK នា​ភាគ​កណ្ដាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា តាម​ព័ត៌មាន​នានា​ដែល​យើង​ទទួល​បាន មនុស្ស​ដល់​ទៅ​១២៦​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​ផ្ទុះ នៅ​ខាងក្នុង​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​នោះ​។ តំណាង​អាជ្ញាធរ​ខេត្ត​ម្នាក់​និយាយ​ពី​មនុស្ស​ស្លាប់​ជាង​១០០​នាក់​។ តុល្យការ​លើក​មុន​ផ្ដល់​ដោយ​រដ្ឋាភិបាល​ប្រាប់​ថា មាន​សមាជិក​កងកម្លាំង​សន្តិសុខ​ស្លាប់​១២​នាក់​និង​របួស​២៨​នាក់ ក្នុង​ការ​វាយប្រហារ​នោះ​។

ក្រោយ​បំផ្ទុះ​រថយន្ត​មាន​ជនប្រដាប់អាវុធ​២​នាក់ ប៉ុនប៉ង​លុក​ចូល​ទៅ​ក្នុង​បន្ទាយ តែ​ត្រូវ​បាញ់​សម្លាប់​។ ចំណែក​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ទី​២​ក៏​ត្រូវ​បាន​រក​ឃើញ​ហើយ​បំផ្លាញ​ចោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ