ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​ជន​ជន​ពិការ​ជើង​ទាំង​ពីរ​ផ្សារ​ភ្ជាប់​ជាមួយ​កាសែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា ខណៈ​ពេល​នេះ​កាសែត​មានការ​ធ្លាក់​ចុះ​នៅ​ទីផ្សារ​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា បុរស​ម្នាក់​គាត់​ពិការ​ជើង​ទាំង​សងខាង​ម្នាក់ ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​កែ​ច្នៃ ដើម្បី​បន្ត​លក់​កាសែត​ចិញ្ចឹមជីវិត​របស់​គាត់ ។ លោក…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា ខណៈ​ពេល​នេះ​កាសែត​មានការ​ធ្លាក់​ចុះ​នៅ​ទីផ្សារ​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា បុរស​ម្នាក់​គាត់​ពិការ​ជើង​ទាំង​សងខាង​ម្នាក់ ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​កែ​ច្នៃ ដើម្បី​បន្ត​លក់​កាសែត​ចិញ្ចឹមជីវិត​របស់​គាត់ ។

លោក ងួ​ន សុ​ខឿន ដែល​បាន​ពិការ​ជើង​ទាំង​សងខាង​តាំងពី​អាយុ​ប្រាំ​ឆ្នាំ ដោយសារ​ជំងឺ​នោះ មាន​អាយុ​៤០​ឆ្នាំ ចាប់​អាជីព​លក់​កាសែត​ជាង​១០​ឆ្នាំ​មក​ហើយ ។ លោក​បាន​និយាយ​ថា កាលពី​ក្មេង​នៅ​រៀន​លោក​ចង់​ក្លាយ​ខ្លួន​ជា​អ្នកកាសែត​ខ្លាំង​ណាស់ ។ តែ​អ្វី​ៗ​មិន​បាន​ដូច បំណង​នោះ​ទេ សព្វថ្ងៃ​បាន​ត្រឹមតែ​ជិះ​ម៉ូតូ​កង់​បី​កែ​ឆ្នៃ​លក់​កាសែត​ចល័ត​តាម​ទីប្រជុំជន​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ពីព្រោះ​រូប​លោក​រៀន​បាន​ត្រឹម​ថ្នាក់​ទី​បី​ប៉ុណ្ណោះ ។

លោក សុ​ខឿន​និយាយ​ថា លោក​ធ្លាប់​រក​ចំណូល​បាន​ប្រមាណ​ជា​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែប្រួល​នៅ​ពេល​ដែល​សម័យនេះ គេ​សំបូរ​ទូរស័ព្ទ​ដៃ ហើយ​ម្នាក់​ៗ​គេ​នាំ​គ្នា​មើល​ព័ត៌មាន​តាម​បណ្តាញ​សង្គម ។ ដូច្នេះ​ការ​លក់​កាសែត​របស់​គាត់​ត្រូវ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង ធ្វើ​ឲ្យ​ប៉ះ​ដល់​ជីវភាព​គ្រួសារ ។

ជាមួយនឹង​កា​រដក​ដង្ហើមធំ លោក សុ​ខឿន បាន​និយាយ​ទៀត​ថា «​បច្ចុប្បន្ន​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​រក ចំណូល​ពី​ការ​លក់​កាសែត​បាន​ត្រឹមតែ​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល រួម​ផ្សំ និង​ការ​លក់​ទឹកសាប៊ូ​លាងចាន​ផង​» ។

សព្វថ្ងៃ​គាត់ និង​ប្រពន្ធ​ព្រមទាំង​កូនប្រុស​ស្រី​បី​នាក់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សី​កែវ ដោយសារ​តែ​គ្មាន​ដីស្រែ​នៅ​ឯ​ស្រុក​កំណើត ទើប​គាត់​ចំណាក ស្រុក​មក​រស់ នៅ​ទី ក្រុង​ក្រោយ​ពី​មាន​ប្រពន្ធ ។ គាត់​កែ​ឆ្នៃ​ម៉ូតូ​កង់​បី ហើយ​ចាប់​អាជីព​ជា​អ្នកលក់​កាសែត ចល័ត បើ​ទោះបីជា​គាត់​មានចំណេះ​ជា​ជាង​ម៉ូតូ និង​ជាង​ម៉ា​ញ៉េ​ក៏​ដោយ ។

បើ​ទោះបីជា​ការ​លក់​កាសែត​មានការ​ធ្លាក់​ចុះ​ក៏​ដោយ​ចុះ លោក​សុខ ខឿន មិន​បាន​គិត​ចង់ ផ្លាស់​ប្តូរ​មុខរបរ​ជា​អ្នកលក់​កាសែត​ចល័ត​នេះ​ឡើយ ។

សម្រាប់​លោក​លក់​កាសែត​មិន​ត្រឹមតែ​ជា​មុខរបរ​រក​ចំណូល​ចិញ្ចឹមជីវិត​នោះ​ទេ លោក​គិត ថា លោក​ក៏​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន និង​ចំណេះដឹង​ដល់​ប្រជាជន​តាម​រយ​:​លក់​កាសែត​នេះ​។ លោក​មាន​បំណង​ចង់​ឃើញ​ប្រជាជន​កម្ពុជា​បន្ត​គាំទ្រ​ដល់​កាសែត ពីព្រោះ​កាសែត​ផ្តល់​ព័​ត៌ មាន​ដែល​ត្រឹមត្រូវ​ពិតប្រាកដ និង​ល្អ​ៗ​ដែល​ពេល​ខ្លះ​មិន​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ សង្គម​នៅ​លើ​ទូរស័ព្ទ​ដៃ​ឡើយ ។

លោក​បន្ត​ទៀត​ថា ការ​ជួញ​ទិញ​កាសែត​ក៏​អាច​ជួយ​បន្ត​ទ្រទ្រង់​ដល់​អ្នក​ក្រីក្រ​ដូច​ជា រូប​គាត់​ដែល​ចាប់​យកមុខរ​បរជា​អ្នកលក់​កាសែត​ចល័ត​ផង​ដែរ​។ លោក​និយាយ​ថា បើសិនជា​កាសែត​លក់​លែង​ដាច់​វា​នឹង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​គាត់ ហើយ​គាត់​ក៏​មិន​ទាន់​បាន​នឹកគិត​ថា នឹង​បន្ត​ធ្វើ​មុខរបរ​អ្វី​ដែរ​។

ជាមួយនឹង​ការ​គ្រវីក្បាល​បន្តិច នៅ​ពេល​សួរ​ថា​គាត់​ធ្លាប់​មាន​នឹង​គិត​ចង់​រកស៊ី​អ្វី​ផ្សេង ឬទេ​នោះ​លោក សុខ ខឿន គ្រាន់តែ​និយាយ​ថា «ខ្ញុំ​នឹង​លក់​កាសែត​រហូតដរាបណា​កាសែតនៅ​តែចេញផ្សាយ ខ្ញុំ​នឹង​បោះបង់​ តែ​នៅ​ពេល​ដែល​លែង​មានការ​ចេញផ្សាយ​កាសែតទៀត​ប៉ុណ្ណោះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ