ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ពិការ​ភ្នែក​ឡើងត្នោតនិងលោក​យាយ​…​ទទួល​បាន​អំណោយ​​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​លើគេហទំព័រ​សារព័ត៌មាន​កោះសន្តិភាព លើ​​ជីវិតដ៏កម្សត់និងការ​​ត​ស៑ូ​របស់​លោកតា​ពិការភ្នែក​ឡើង​ត្នោតយក​​​​ប្រាក់មក​​ចិញ្ចឹមជីវិត​ ក៏បាន​​​ធ្វើឱ្យ​​​សប្បុរស​ជន​​មានចិត្ត​អាណិត​សន្តោស​​​ដល់​លោកតា​ជា​ខ្លាំង ​ក្នុង​នោះ​​បាន​​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ព្រមទាំង​គ្រឿង​បរិក្ខា​​មួយ​ចំនួន​ជូន​ដល់​លោកតា​និង​យាយ​កម្សត់​ទុរគត​​ ដើម្បី​ទុក​ដោះស្រាយ​​ជីវភាព​ប្រចាំ​ថ្ងៃ​ប​ន្តទៀត ​។ ក្នុង​សប្បុរសជនមាន​​លោក​…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​លើគេហទំព័រ​សារព័ត៌មាន​កោះសន្តិភាព លើ​​ជីវិតដ៏កម្សត់និងការ
​​ត​ស៑ូ​របស់​លោកតា​ពិការភ្នែក​ឡើង​ត្នោតយក​​​​ប្រាក់មក​​ចិញ្ចឹមជីវិត​ ក៏បាន​​​ធ្វើឱ្យ​​​សប្បុរស​ជន​​មានចិត្ត​អាណិត​សន្តោស​​​ដល់​លោកតា​ជា​ខ្លាំង ​ក្នុង​នោះ​​បាន​​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ព្រមទាំង​គ្រឿង​បរិក្ខា​​មួយ​ចំនួន​ជូន​ដល់​លោកតា​និង​យាយ​កម្សត់​ទុរគត​​ ដើម្បី​ទុក​ដោះស្រាយ​​ជីវភាព​ប្រចាំ​ថ្ងៃ​ប​ន្តទៀត ​។

ក្នុង​សប្បុរសជនមាន​​លោក​ ​វុ​ី​សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជួយ​ដល់​តា​និង​យាយ​​ក្នុង​ម្នាក់ៗទទួល​អង្ករ​៥០​គីឡូ​ក្រាម, កន្ទេល​ម្នាក់​​១, ​ទឹកត្រី​ សុ​ី​អុ​ី​វម្នាក់​១​យួរ​, មី​ខ្លាឃ្មុំ​ម្នាក់​១​កេស​ ។ ព្រះ​ភិក្ខុ​សម​ន​សាសប​ណ្ឌិត ​តោ លាស់​ រ័​ត្ន​ពិសិដ្ឋ គង់នៅ​វត្ត​ន​ន្ទ​មុនី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ​អង្ករ​២៥​គីឡូ​, មី​១​កេស​,ទឹក​បិ​រ​សុ​ទ្ធ​​១​កេស, ​ទឹកត្រី​ ទឹក​សុ​ី​អុ​ី​វ​១​យួរ និង​ត្រីខកំប៉ុង​២​យួរ​ ។

​ចំពោះ​​សប្បុរសជនផ្សេងៗទៀត​​ រួម​មានលោក​ទ្រី វ​ណ្ឌី ​ប្រធាន​រតនាគារ​ខេត្ត​ថវិកា​​១០០០០០​រៀល, លោក​សុ​ឹ​ម​ រតនៈ ​អភិបាលស្រុក​សំរោង​ទង​ ថវិកា​​១០០០០០​រៀល, លោក​​ចឹក ​បូ​រិ​ន្ទ​ ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​ ថវិកា​​៨០០០០​រៀល, ​លោក​ឧត្តមសេនីយ៍ត្រី​ ជូ​ សា​រុន​ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ថវិកា​​២០០០០០​រៀល, លោក​អ៑ូ​ ចំរើន ​និង​មិត្តភក្តិ​បំរើ​ការ​នៅ​hongsong​ ប្រទេស​កូរ៉េ​ខាងត្បូង​ថវិកា​​៤០០០០០​រៀល, លោក​ហុ​ឹ​ម ​សុខ​ជាតិ​ បុគ្គលិក​ក្រុម​ហ៑​ុ​ន​ឯកជន​ភ្នំពេញ​ថវិកា​​២០០០០០​រៀល, មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយ​រំពា​​ថវិការ​២០០០០​រៀល, អ្នក​​យក​ព័​​ត៌​មាន​កោះ​សន្តិភាព​ថវិកា​​៥០០០០​រៀល, អាជីវករ​ផ្សារ​ត្រាំខ្នារ​ថវិកា​​៨០០០០០​រៀល​ ។

​រីឯ​លោកយាយ ​យុង​សះ​ ដែល​រស់នៅ​ម្នាក់ឯង ក៏​ត្រូវ​បាន​លោក​ហុ​ឹ​ម​ សុខ​ជាតិ​ ផ្តល់​ជូន​ថវិកា​ចំនួន​២០០០០០​រៀល, ​លោកស្រី​កុយ​ រតនា​ បុគ្គលិក​មណ្ឌល​កំសាន្ត​ដឹ​ឃ្វី​ន​ស៍​ថវិកា​​១០០០០០​រៀល, ​ទឹក​​ផ្លែ​ឈើ​១​កេស, ​សា​ប៑ូ​វី​ហ្សូ​ម្នាក់​​១​កញ្ចប់​ ។

នៅ​​ពេល​ទទួល​​បាន​អំណោយទាំងនេះ ​លោកតានិង​លោកយាយ​ ពិតជាមានក្តីសោមនស្សរីករាយ និង​រំភើប​ជា​​ខ្លាំង និង​​បាន​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​សប្បុរសជន​ទាំងអស់​ ដែល​បាន​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន​ផ្តល់​ដល់​គាត់​ទាំង​​២​ ។ ពេល​នេះ ដើម្បី​ទិញ​ម្ហូប​ដែល​ឆ្ងាញ់​មក​ពិសារ​នឹង​គេ ​នា​ជីវិត​ចុង​ក្រោយ​មួយ​នេះ​ ។ លោកតា​​​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​​​ក្នុង​លោក ​សូម​មេត្តា​តាម​ជួយ​ថែរក្សា​ដល់​អស់លោក​អ្នក​សប្បុរស​ទាំង​អស់ ​សូម​ជួប​ប្រទះ​សេ​ចក្តី​សុខ​ចម្រើន​ក្នុង​ក្រុម​គ្រួសារ​គ្រប់ពេលវេលា​។

សូម​រំលឹក​ថា ​លោក យាយ​យុង​សះសព្វថ្ងៃ​រស់នៅ​តែ​ម្នាក់ឯង​អាស្រ័យ​បងប្អូន ​និង​ញាតិ​ជិតខាង​ជួយ​ហុច​បាយ​សំឡ​ព្រឹកល្ងាច ​រស់នៅ​ភូមិ​ជាមួយ​លោកតា​ទួន​សូត​ អាយុ​៦៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្លែង ​ឃុំ​ស្វាយ​រំពារ​ស្រុក​​ប​សេដ្ឋ​ខេត្តកំពង់ស្ពឺ​ ដែល​មាន​ប្រ​ព​ន្ឋ​ឈ្មោះ​វ៉ែន​ យឺន​អាយុ​៦៧​ឆ្នាំ​ មាន​កូន​៧​នាក់ (ស្រី​៥ ​ប្រុស​២)​ ។

បច្ចុប្បន្ន​ បាន​បែក​ផ្ទះ​ទៅ​ធ្វើការ​រក​សុ​ី​រៀង​ៗ​ខ្លួន​អស់ ហើយ​គាត់​និង​ប្រ​ព​ន្ឋ​រស់​២​នាក់​ ដោយ​ប្រ​ព​ន្ធដើរ​សុ​ី​ឈ្នួល​គេ ។

អត្ថបទសរសេរ ដោយ