ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទឹក​សំអុយ​ហូរ​ចូល​សមុទ្រនឹង​ត្រូវ​លុប​បំបាត់ទាំង​ស្រុងនៅមុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ថានីយ​បូមទឹក​សំអុយ​ចំនួន​៤​ទីតាំង​គ្រោង​នឹង​បញ្ចប់​នៅ​មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ បន្ទាប់​ពី​ការដ្ឋាន​ទាំង​បួន​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​ជាង​៣​ខែ​កន្លង​មក នេះ​បើ​យោង​តាម​ការ​បញ្ចា​ក់​ពី​លោក អុី​ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ថ្លែង​បញ្ជាក់​ប្រាប់​ការ​បណ្តាញ​សារ​ព័​ត៌​​មាន​នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែមករា​នេះ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ថានីយ​បូមទឹក​សំអុយ​ចំនួន​៤​ទីតាំង​គ្រោង​នឹង​បញ្ចប់​នៅ​មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ បន្ទាប់​ពី​ការដ្ឋាន​ទាំង​បួន​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​ជាង​៣​ខែ​កន្លង​មក នេះ​បើ​យោង​តាម​ការ​បញ្ចា​ក់​ពី​លោក អុី​ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ថ្លែង​បញ្ជាក់​ប្រាប់​ការ​បណ្តាញ​សារ​ព័​ត៌​​មាន​នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែមករា​នេះ​។

​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ន៍​ជាមួយ​បណ្តាញ​សារ​ព័​ត៌​មាន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា​នេះ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានីយ​បូមទឹក​សំអុយ លោក អុី​ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​អះអាង​យ៉ាង​ច្បាស់​ថា ចំពោះ​បាតុភាព​បញ្ហា​ទឹក​កង្វក់​ហូ​ចូល​សមុទ្រ វា​ពិតជា​បាន​ហូរ​ចាក់​ចូល​សមុទ្រ​យ៉ាង​ពិតប្រាកដ ហើយ​ទឹក​កង្វក់​ទាំងនេះ វា​ពិតជា​បាន​បំផ្លាញ​នូវ​ធនធានធម្មជាតិ ទាំង​លើ​ផ្ទៃ​ទឹក និង ក្រោម​ផ្ទៃ​ទឹក​យ៉ាងធ្ងន់ធ្ងរ ។

ប៉ុន្តែ​សម្រាប់​រដ្ឋបាល​ក្រុង រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កំពុង​គិតគូរ​យ៉ាង​ខ្លាំង លើ​បញ្ហា​ទាំងនេះ ជាក់ស្តែង​ជា​បញ្ហា​ចំពោះ​មុខ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ពាក់​ព័​ន្ឋ​ចំនួន​៤​រួម​មាន លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី​នគរូបនីយ​កម្ម និង​សំណង់ លោក ថោ​ង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរ លោក សាយ សំ​អាល់​ រដ្ឋ​មន្ត្រីក្រសួងបរិស្ថាន និង​លោក ស៊ុន ចាន់​ថុ​ល​ ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ រួម​ជាមួយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បើក​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ សិក្សា​ស្រាវជ្រាវ និង​បាន​សម្រេច​កសាង​ស្ថា​នី​យបូមទឹក​សំអុយ​ចំនួន​៤​ទីតាំង ដើម្បី​បូម​បន្ត​ទៅ​កាន់​ស្ថានីយ​ធំ ដែល​មាន​ទំហំ​ជាង​១៦​ហិក​​តា ដែល​អាច​ចំរោះ​ក្នុង​មួយ​ថ្ងៃ​ជាង​២​ម៉ឺន​ម៉ែត្រគូប ។

លោក​អភិបាល​ក៏​បាន​បញ្ជាក់​បន្ថែម​ដោយ ស្នើ​សុំ​ការ​យោគយល់​អំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​ការ​ធ្វើ​អ្វីមួយ វា​ទាមទា​ការ​សិក្សា​ស្រាវជ្រាវ​ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​សាងសង់ ហើយ​ការ​សាងសង់​នេះ​ទៀត​សោ​ធ ក៏​វា​ទាមទា​ពេលវេលា​ផង​ដែរ វា​ពុំ​អាច​ធ្វើ​ទៅ​បាន​ដូច​ការ​ជប់​នោះ​ទេ ដូចនេះ​ក្នុង​នាម​រដ្ឋបាល​ក្រុង រដ្ឋបាល​ខេត្ត មាន​តែ​ការ​ស្នើ​សុំ​ការ​យោគយល់​អំពី​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ​។

ដោយឡែក​ចំពោះ​ថវិការ​ក្នុង​សាងសង់​ស្ថា​នី​យ៏​ទាំង​បួន​នេះ រួម​មាន​មួយ​ចំនួន​ជា​ថវិការ​របស់​រាជរដ្ឋាភិបាល រួម​ជាមួយ​សប្បុរស់ជន​មួយទៀត​រួម​មាន លោក ឧកញ៉ា លី យ៉ុ​ង ផាត់​លោក ឧកញ៉ា កុក អាន លោក ឧកញ៉ា អ៊ូ ឆាយ និង​ក្រុម​ពាណិជ្ជករ​ជនជាតិ​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ