ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបើ​នៅ​តែ​មិន​គ្រប់​ដដែល​នោះ​គិត​ម៉េច​ទៅ?

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​បាន​ដាក់​វិធានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត​មិន​អោយ​មានការ​បន្លំ​គុណភាព និង​បរិមាណ​តម្លៃ​កំណត់​អោយ​បាន​ច្បាស់លាស់​លើក​ឡើង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​បាន​ដាក់​វិធានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត​មិន​អោយ​មានការ​បន្លំ​គុណភាព និង​បរិមាណ​តម្លៃ​កំណត់​អោយ​បាន​ច្បាស់លាស់​លើក​ឡើង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​រាយ​ការ​ថា នៅ​អំឡុង​ដើម​ខែមករា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​មន្ត្រី​កាំកុងត្រូល​នាយកដ្ឋាន​មន្ទីរពិសោធន៍​ចល័ត និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​បាន​សហការ​គ្នា ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង ក្នុង​ខេត្តបន្ទាយមានជ័យ តាម​ចំណុច​ទិស​ដៅ​កំណត់​ដែល​ជា​មុខសញ្ញា​កន្លង​មក​ដែល​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង​ខ្លះ​បន្លំ​គុណ​ភាណ និង​បរិមាណ ឬ​ចំណុះ​មិន​គ្រប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្នុង​ចំណោម​១៣​ស្ថានីយ​ប្រេង​មាន​៤​ទៅ​៥​កន្លែង​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់ ។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ដោយ​តាម​ការ​ណែនាំ​ពី​ក្រសួងពាណិជ្ជកម្ម​តម្លៃ​ប្រេងសាំង​ធម្មតា​១​លី​ត្រ​តម្លៃ​៣.៣០០​រៀល និង​ប្រេងម៉ាស៊ូត​១​លី​ត្រ​តម្លៃ​៣,៣០០​រៀល និង​ប្រេង​ស៊ូ​ពែរ​១​លី​ត្រ​តម្លៃ​ចន្លោះ​៣.៥០០​រៀល​ទៅ​៣,៧០០​រៀល ។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា រយៈពេល​កន្លង​មក​ឃើញ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង​ក្នុង​ខេត្តបន្ទាយមានជ័យ​យ៉ាង​សកម្ម ហើយ​រក​ឃើញ​មាន​ស្ថានីយ​ប្រេង​មួយ​ចំនួន​បាន​ក្លែងបន្លំ​គុណភាព​ប្រេង និង​បរិមាណ ឬ​ចំណុះ​លី​ត្រ​មិន​គ្រប់ ហើយ​មាន​តម្លៃ​ខុស​គ្នា ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាត់​តាម​ច្បាប់​ហើយ ។

លោក​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ចុះ​ពិនិត្យ​ជា​ប្រចាំ​តាម​ការ​កំណត់​ទៅ​លើ​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត ដើម្បី​ទប់ស្កាត់​មិន​អោយ​កើត​មាន​ស្ថានីយ​ប្រេង​ខ្លះ​ល្មើស និង​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ