ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អី​លឿន​ម្ល៉េះ នាង​ទុក​តែ​មួយ​ភ្លែត​សោះ​…​តែ​អកុសល​អី​បាក់​សោ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ផ្កាឈូកលាយស នៅ​សួន​បទុម​វ​តី​រួច​ទៅ​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​មិន​បាន​សម្រេច​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​នៅ​ចំណុច​ម្តុំ​ផ្សារ​ទំនើប​ផេ​ន​សល…

រាជធានី​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ផ្កាឈូកលាយស នៅ​សួន​បទុម​វ​តី​រួច​ទៅ​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​មិន​បាន​សម្រេច​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​នៅ​ចំណុច​ម្តុំ​ផ្សារ​ទំនើប​ផេ​ន​សល ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​ជន​រង​គ្រោះ​មានឈ្មោះ​ឌី​ណា ខាន់​កង ភេទ​ស្រី អាយុ​18​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៦៥៦ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ផ្កាឈូក​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GL-2386 ជិះ​ម៉ូតូ​មក​ពី​ផ្ទះ​គោលបំណង​ទៅ​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ​នៅ​ឯ​សួន​វត្ត​បទុម​វ​តី ។

ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​ក៏​បាន​ទុក​ម៉ូតូ​ចោល​នៅ​មុខ​សួនច្បារ​បាន​មួយ​ភ្លែត​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ចាន់ វិ​ច្ឆ​កា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១ ផ្លូវ​៣១០ សង្កាត់​បឹង​កេង​១ ខណ្ឌចំការមន បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បម្រុង​នឹង​ជិះរ​ត់ទៅ​ហើយ ប៉ុន្តែ​សំណាងអាក្រក់​អី​សោ​ម៉ូតូ​ក៏​បាក់​ពាក់កណ្តាល ។

ទើប​ជន​រង​គ្រោះ​ក្រឡេក​ឃើញ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ក៏​ស្រែ​កថា ចោរ​ៗ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​បណ្តាល​អោយ​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​ដឹក​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​រួច​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ម៉ូតូ​ទៅ​អោយ​ជន​រង​គ្រោះ​វិញ រីឯ​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ