ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​ម្តងនេះ​ម៉ូតូ ឬ​រថយន្ត​មាន​បំពង់​…​ចាប់ផ្តើម​ភ័យ​ខ្លួន​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ៖ ម៉ូតូ ឬ​រថយន្ត​ដែល​មាន​បំពង់​ស៊ី​ម៉ាំង​លាន់លឺ​ត្រូវ​តែ​ចាប់​យក​មក​ព្រមាន និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នក​ប្រើប្រាស់​រថយន្ត ឬ​ក៏​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់លឺ​នេះ ។ ជាមួយ​គ្នា​នោះ​លោក​វរសេនីយ៍ឯក សន គឹ​ម​សួគ៌…

ខេត្តបាត់ដំបង ៖ ម៉ូតូ ឬ​រថយន្ត​ដែល​មាន​បំពង់​ស៊ី​ម៉ាំង​លាន់លឺ​ត្រូវ​តែ​ចាប់​យក​មក​ព្រមាន និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នក​ប្រើប្រាស់​រថយន្ត ឬ​ក៏​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់លឺ​នេះ ។

ជាមួយ​គ្នា​នោះ​លោក​វរសេនីយ៍ឯក សន គឹ​ម​សួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត ឬ​ម៉ូតូ​ឲ្យ​លាន់លឺ ហើយ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​វា​បង្ក​ឲ្យ​មាន​ភាព​អណាធិបតេយ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​ខេត្ត​ដូច​ជា ប្រទេស​គ្មាន​ច្បាប់ទម្លាប់ ។

ម្យ៉ាងវិញទៀត​ចំពោះ​រថយន្ត​ភាគច្រើន គឺ​ផ្តើម​ចេញពី​រថយន្ត​ដឹក​ដី ចំណែក​ម៉ូតូ​ផ្តើម​ចេញពី​ក្រុម​ក្មេង​ទំនើង​អ្នកលេង​ម៉ូតូ​កែ​ច្នៃ​ម៉ូតូ ឡាន​ឲ្យ​ខុស​ពី​លក្ខ​ខណ​បច្ចេកទេស​ដែល​ទ​ង្វើ​ទាំងអស់ ធ្វើ​ឲ្យ​រំខាន​អារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដេក​ពួន​មិន​បាន ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​ជាមួយ​នោះ​ពិសេស គឺ​មន្ទីរពេទ្យ ឬ​គ្លីនិក ដែល​មាន​អ្នកជម្ងឺ​កំពុង​សម្រាក​ព្យាបាល​ជាដើម ។

លោក​វរសេនីយ៍ឯក សន គឹ​ម​សួគ៌ បាន​បញ្ជាក់​ថា ផ្តើម​ចេញពី​ទ​ង្វើ​អ​សីលធម៌​នេះ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ក៏​ដូច​ជា កម្លាំង​នគរបាល​ចរាចរណ៍​គ្រប់ ស្រុក ក្រុង ត្រូវ​តែ​មាន​វិធានការ​ចាប់​ម៉ូតូ​ឬ​ឡាន​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​លាន់លឺ​ខ្លាំង មក​ការិយាល័យ ឬ​អធិការដ្ឋាន ស្រុក ក្រុង ជំហាន​ដំបូង គឺ​វិធានការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​លើក​ទី​២​ត្រូវ​ធ្វើការ​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ បើសិនជា​មិន​រាងចាល​លើក​ទី​៣ ចាត់វិធានការ​រដ្ឋបាល ។

ជាក់ស្តែង​ថ្ងៃនេះ​បង្ហាញមុខ​អ្នក​ជិះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​លាន់លឺ​ចំនួន​៣​នាក់​១ – ឈ្មោះ ផុ​ន ចាន់​ណា​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​វត្ត​ចាស់ ឃុំ​-​ស្រុក​ម៉ា​ឡៃ ២- ឈ្មោះ ដោក ខែ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អង្គា​រ៍​បុស្ស សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ៣- ឈ្មោះ ហុង ឆា​ទ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​-​ស្រុក​អូរ​ជ្រៅ ដែល​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ស្ទាក់​ចាប់​នាំ​យក​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ឲ្យ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​មក​ដាក់​វិញ​ទើប​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ