ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​ចិន៥៨​នាក់​ ​កក្រើកផ្អើល​កាស៊ីណូ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​សមត្ថកិច្ច​ចិន​សហការ​គ្នា​ចាប់​នៅ​កាស៊ីណូ​៣​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ សង្ស័យ​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​សមត្ថកិច្ច​ចិន​សហការ​គ្នា​ចាប់​នៅ​កាស៊ីណូ​៣​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ សង្ស័យ​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​យក​ទីតាំង​កាស៊ីណូ​ក្រុង​បា​វិត​ធ្វើ​ជា​កន្លែង​ចាប់ជម្រិត ។

ជនជាតិ​ចិន​ទាំង​៥៨​នាក់ ត្រូវ​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា មាន​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នេះ​ត្រូវ​បាន​ចាប់ពី​កាស៊ីណូ​ចំនួន​៣​កន្លែង​គឺ​ទី​១-​កាស៊ីណូ ថៃ​ថា​ក់​ឃី​ង​, ទី​២-​កាស៊ីណូ ឡឺ​ម៉ា​កាវ និង​ទី​៣-​កាស៊ីណូ ឃី​ង​ក្រោ​ន​បា​វិត ។

ការ​ចាប់​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នេះ គឺ​ធ្វើ​ឡើង​ក្រោម​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​ផ្ទាល់ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ហើយ​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ