ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រយ័ត្ន​ការ​បែកញើស​ពេល​យប់

5 ឆ្នាំ មុន

ការ​បែកញើស​នៅ​ពេល​យប់ គឺ​ធម្មតា ប្រសិនបើ​អ្នក​កំពុង​ស្ថិត​ក្រោម​បរិយាកាស ឬ​អាកាសធាតុ​ក្ដៅ​, ស្លៀកពាក់​សម្លៀក​បំពាក់​ក្រាស់​ៗ ឬ​ច្រើន​ជាន់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​នៅ​ក្នុង​បន្ទប់​ដែល​មិន​ក្ដៅ ប៉ុន្តែ​អ្នក​បែរជា​បែកញើស​ជោគ​សម្លៀក​បំពាក់​ពេល​ក្រោក…

ការ​បែកញើស​នៅ​ពេល​យប់ គឺ​ធម្មតា ប្រសិនបើ​អ្នក​កំពុង​ស្ថិត​ក្រោម​បរិយាកាស ឬ​អាកាសធាតុ​ក្ដៅ​, ស្លៀកពាក់​សម្លៀក​បំពាក់​ក្រាស់​ៗ ឬ​ច្រើន​ជាន់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​នៅ​ក្នុង​បន្ទប់​ដែល​មិន​ក្ដៅ ប៉ុន្តែ​អ្នក​បែរជា​បែកញើស​ជោគ​សម្លៀក​បំពាក់​ពេល​ក្រោក នោះ​វា​អាច​ជា​បញ្ហា​ទាក់ទង​នឹង​សុខភាព​ហើយ ! ប្រសិនបើ​អ្នក​កំពុង​ឆ្ងល់​ថា​តើ​ហេតុ​អ្វី​បានជា​ឧស្សាហ៍​បែកញើស​នៅ​ពេល​យប់ ខាងក្រោម​៖

១. សីតុណ្ហភាព​រាង​កាយ​ឡើង​ខ្ពស់ ៖ នេះ​គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែល​បណ្ដាល​ឱ្យ​បែកញើស ដោយសារ​បរិយាកាស​នៃ​ដំណេក ។ បន្ទប់​គេង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​អាច​ធ្វើ​ឱ្យ​សីតុណ្ហភាព​រាង​កាយ​ឡើង​ខ្ពស់​តាម​នោះ​ដែរ ។ ហើយ​បញ្ហា​ដូច​គ្នា​នេះ​កើតឡើង​ផង​ដែរ ប្រសិនបើ​អ្នក​ស្លៀក​សម្លៀក​បំពាក់ ក្រាស់​ៗ ឬ​ច្រើន​ជាន់​នៅ​ពេល​យប់ ឬ​ដណ្ដប់ភួយ​ជិត​រាង​កាយ ។

២.​សីតុណ្ហភាព​រាង​កាយ​ធ្លាក់​ចុះ​នៅ​ម៉ោង ៤​ព្រឹក ៖ មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​អាការ​ធ្លាក់​ចុះ​នូវ​សីតុណ្ហ​ភាព​រាង​កាយ ជា​ធម្មតា​នៅ​ម៉ោង​៤ ព្រឹក ដែល​បណ្ដាល​ឱ្យ​រាង​កាយ​បែកញើស​ច្រើន​ខណៈ​ពេល​នេះ ។

៣.​បញ្ហា​ទាក់ទង​នឹង​ការ​គេង ៖ ប្រសិនបើ​អ្នក​បែកញើស​ច្រើន​នៅ​ពេល​យប់ នោះ​ក៏​អាច​មាន​ន័យ​ថា​អ្នក​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​ហើយ ។ ក្នុង​ចំណោម​បញ្ហា​ចម្បង​ៗ​ទាក់ទង​នឹង​ការ​គេង​ដែល​បណ្ដាល​​ឱ្យ​បែកញើស​នៅ​ពេល​យប់​មាន​ដូច​ជា ៖

ជំងឺ​គេង​មិន​ដកដង្ហើម ៖ បញ្ហា​នេះ គឺ​នៅ​ពេល​អ្នក​ពិបាក​ដកដង្ហើម​នៅ​ពេល​គេង​។ ជា​លទ្ធផល​អ្នក​ក៏​ព្យាយាម​ប្រើ​កម្លាំង ឬ​ខំប្រឹង​ដកដង្ហើម​ដែល​ធ្វើ​ឱ្យ​បែកញើស ។ ជា​ធម្មតា​នៅ​ពេល​ស្រមុក ឬ​គេង​មិន​ដកដង្ហើម គឺ​វា​បណ្ដាល​ឱ្យ​មាន​រំញោច​ដាស់​ដល់​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស cortisol ដូច្នេះ​ទើប​អ្នក​អាច​ដកដង្ហើម​បាន​ធម្មតា​វិញ​។

ក្ដៅ​ភាយ​ពេញ​ខ្លួន ឬ​Hot Flushes ៖ ចំពោះ​ស្ត្រី​អាការ​នេះ គឺ​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​ការ​អស់​រដូវ ។ ការ​បែកញើស​នៅ​ពេល​យប់​កើតឡើង​ដោយសារ​ការ​បាត់បង់​នូវ​អ៊័​រ​ម៉ូ​ន​ស្ត្រី​អេ​ស្ត្រូ​សែន (estrogen) និង​អ័​៊​រ​ម៉ូ​ន progesterone ចំពោះ​ស្ត្រី​វ័យ​ចំណាស់​។

ទាក់ទង​នឹង​ជាតិ​អាល់កុល ៖ មនុស្ស​មួយ​ចំនួន​មិន​អាច​គេង​លក់​នៅ​ពេល​យប់​ដោយ​ឡើយ​ប្រសិនបើ​មិន​ទទួលទាន​គ្រឿង​ស្រវឹង​។ នៅ​ពេល​ពួក​គេ​ទទួលទាន​មិន​ថា​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​អាល់កុល​ប្រភេទ​ណា​ក៏​ដោយ គឺ​ពួក​គេ​ងាយ​នឹង​បែកញើស​ជាង​ធម្មតា ។ នេះ​ក៏​ព្រោះតែ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ជួយ​សម្រួល​​ដល់​សាច់ដុំ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ខាងលើ ហើយនឹង​បណ្ដាល​ឱ្យ​អាការ​ស្រមុក​កាន់តែ​អាក្រក់​ឡើង ក៏​ដូច​ជា​ជំងឺ​គេង​មិន​ដកដង្ហើម ។

បញ្ហា​នៃ​ការ​គេង​បណ្ដាល​មក​ពី​ថប់​បារម្ភ ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ភ័យ​ព្រួយ​ស្លន់ស្លោ​អាច​បណ្ដាល​ឱ្យ​អ្នក​បែកញើស​នៅ​ពេល​យ​ប់​។ អ្នក​ដែល​យប់​ស​ប្តិ​អាក្រក់​បណ្ដាល​មក​ពី​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន​តែ​បែកញើស​ច្រើន​ជាង​អ្នក​ធម្មតា ។

ដើម្បី​ជា​ការ​ប្រសើរ មិន​ថា​ការ​បែកញើស​នៅ​ពេល​យប់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ក៏​ដោយ ក៏​អ្នក​គួរ​ទៅ​ជួប​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អ្នក​បែកញើស​ច្រើន​ខុសធម្មតា​នៅ​ពេល​យប់ ជា​ពិសេស​ប្រសិន​បើ​សីតុណ្ហភាព​ក្នុង​បន្ទប់​មិន​ក្ដៅ​សោះ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ