ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​សិក្សា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ធ្វើ​យ៉ាងណា​ឯករាជ្យ​តាម​រយៈ​មូលនិធិ​រដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ក្រសួង​កំពុង​តែ​សិក្សា​អំពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​មួយ​ក្រោយ​ជំនួយ​ពី​មូលនិធិ​មូលនិធិ​រាជរដ្ឋាភិបាល ។ ក្នុង​ជំនួប​ជាមួយ​លោក Richard D. Fincher (​រី​ឆាត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ក្រសួង​កំពុង​តែ​សិក្សា​អំពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​មួយ​ក្រោយ​ជំនួយ​ពី​មូលនិធិ​មូលនិធិ​រាជរដ្ឋាភិបាល ។

ក្នុង​ជំនួប​ជាមួយ​លោក Richard D. Fincher (​រី​ឆាត ឌី ហ្វី​ន​ឆើ​) ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ខន​នែ​ល (Cornell University) បុរី​ញូយ៉ក​សហរដ្ឋអាមេរិក និង​ជា​សន្ធាន​ការី (Mediator) និង​អាជ្ញាកណ្តាល (Arbitrator) រួម​ជាមួយ​គណៈប្រតិភូ​របស់​ម​ជ្ឍ​មណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​« ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​យើង​អាច​មាន​ជម្រើស​ក្នុង​ការ​ធានា​តាម​រយៈ​ការ​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​មាន​ជំនួយ​មូលនិធិ​ពី​រាជរដ្ឋាភិបាល ឬ​ការ​លើកទឹកចិត្ត​ឱ្យ​សា​គម និយោជក និង​ដៃគូរ​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មូលនិធិ តែ​យ៉ាង​យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​» ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​មក​ទស្សនកិច្ច​របស់​លោក​សាស្ត្រ​ចា​រ្យ ហើយ​អាច​ផ្លាស់​ប្តូរ និង​ចែករំលែក​បទ​ពិសោធន៍​គ្នា និង​ទស្សនៈ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ ។ លោក​បន្ត​ថា កន្លង​មក​កម្ពុជា​ធ្លាប់​មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការងារ​ជា​ច្រើន​ជាមួយ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ដែល​ក្នុង​នោះ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ចំនួន​១៣​ដែល​មាន​អនុសញ្ញា​ស្នូរ​៨​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ព្រោះថា កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​ហ៊ាន​ផ្សារ​ភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៩៩ ។

ទន្ទឹម​នឹង​នេះ​លោក​បាន​គូសបញ្ជាក់​ថា កំណើន​នៃ​ឧស្សាហកម្ម​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​អង្គការ​វិជ្ជាជីវៈ​ជា​ច្រើន​ដែល​នេះ​ធ្វើ​អោយ​មានការ​បង្កើត​ឡើង​នូវ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែល​ជា​យន្តការ​សម្របសម្រួល​ត្រីភាគី​រួម​មាន ភាគី​រដ្ឋាភិបាល​សហជីព និង​និយោជក​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។ កន្លង​មក​ម​ជ្ឍ​មណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ក៏​បាន​ចូលរួម​ការងារ​គ្នា​ជា​ច្រើន​ជាមួយ​ក្រសួង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​ការងារ ហើយ​តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លង​ទៅ​នឹង​កាន់ តែ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​កាន់តែ​ប្រសើ​ថែម​ទៀត ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​នៅ​តែ​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ទាំង​អស់នេះ​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ គឺ​យន្តការ​ត្រីភាគី​នេះ​កំពុង​តែ​ខិតខំ​រក​មធ្យោបាយ​ក្នុង​ការ​ធានា​នូវ​នីរ​ន្ត​ភាព​របស់​ខ្លួន ជា​ពិសេស​និរន្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បន្តដំណើរ​ការងារ​តទៅ​មុខ ។ លោក​បាន​គូសបញ្ជាក់​ថ​«​យើង​កំពុង​សិក្សា​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​យើង​អាច​មាន​ជម្រើស​ក្នុង​ការ​ធានា​តាម​រយៈ​ការ​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​មាន​ជំនួយ​មូលនិធិ​ពី​រាជរដ្ឋាភិបាល ឬ​ការ​លើកទឹកចិត្ត​ឱ្យ​សមាគម​និយោជក និង​ដៃគូរ​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មូលនិធិ តែ​យ៉ាង​យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​» ។

ចំណែក​លោក​សាស្ត្រាចារ្យ​ដែល​ជា​សន្ធាន​ការី (Mediator) និង​ជា​អាជ្ញាកណ្តាល (Arbitrator) ប្រកបដោយ​បទ​ពិសោធន៍ និង​ជំនាញ​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ការងារ​ជា​ច្រើន​ឆ្នាំ​ទាំង​នៅ​សហរដ្ឋ​អា​រិ​ក និង​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​លើក​ពី​បទ​ពិសោធន៍​ការងារ​របស់​លោក​នៅ​អាស៊ី ដែល​លោក​បាន​ផ្តោត​ការ​យកចិត្តទុកដាក់ និង​បង្រៀន​នៅ​តាម​មហាវិទ្យាល័យ​ដូច​ជា នៅ​វៀតណាម ចិន និង​មី​យ៉ា​ន់​មា លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ប្រព័ន្ធ​ដោះស្រាយ​លើ​វិវាទ​ការងារ ។

លោក​សាស្ត្រាចារ្យ​បាន​ទទួលស្គាល់​ថា មិន​ថា ប្រទេស​ណា​ទេ​ប្រព័ន្ធ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​តែង​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​រក្សា​និរន្ត​ភាព​ដែល​ប្រទេស​ខ្លះ​មាន​ជំនួយ​មូលនិធិ​ពី​តែ​ភាគី​រដ្ឋាភិបាល និង​ប្រទេស​ខ្លះ​ទៀត​ពី​ខាង​ភាគី​និយោជក និង​ខាង​សហជីព ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​កិត្តិយស​ដល់​រូប​លោក និង​ក្រុមការងារ​បាន​ចូល​ជួប និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​បន្ថែម​លើ​វិស័យ​ការងារ​នេះ ។

តប​តាម​សំណើរ​របស់​លោក​រដ្ឋមន្ត្រី​លោក​សាស្ត្រាចារ្យ​បាន​សំដែង​នូវ​ក្តី​រីករាយ​ក្នុង​ការ​ត្រៀមខ្លួន​ជួយ​បណ្តុះបណ្តាល​លើ​មន្ត្រី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ពេល​ដែល​ក្រសួង​បាន​បង្កើត​វិទ្យា​សា្ថ​ន​ជាតិ​ការងារ​នា​ពេល​ខាង​មុខ​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ