ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អះអាង​មិន​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ប្រាប់​ដល់​វិនិយោគិន​ជុំវិញ​ពិភពលោក​ពី​សេដ្ឋកិច្ច​ដ៏​រឹង​មាំ គោលនយោបាយ​ដែល​ល្អ​សម្រាប់​អាជីវកម្ម និង​គណបក្ស​គ​ម្មុ​យ​នី​ស្ត​ដែល​ដឹកនាំ​ដោយ​អ្នកគាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​របស់ខ្លួន ។…

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ប្រាប់​ដល់​វិនិយោគិន​ជុំវិញ​ពិភពលោក​ពី​សេដ្ឋកិច្ច​ដ៏​រឹង​មាំ គោលនយោបាយ​ដែល​ល្អ​សម្រាប់​អាជីវកម្ម និង​គណបក្ស​គ​ម្មុ​យ​នី​ស្ត​ដែល​ដឹកនាំ​ដោយ​អ្នកគាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​របស់ខ្លួន ។

លោក Phuc បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង Bloomberg TV មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា ៖« ពួក​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាប់​យក​ឱកាស »​។

ប្រទេស​វៀតណាម​កំពុង​តែ​តាំងខ្លួន​ជាទី​តាំង​ដែល​មិន​ទទួល​រង​ការ​ប៉ះ​ពាក់​ពី​សង្គ្រាម​ដាក់​ពន្ធ​រវាង​សហ​រដ្ឋអាមេរិក​និង​ប្រទេស​ចិន ដែល​ចូលរួម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន តម្លៃ​ពលកម្ម​ទាប និង​មាន​ទីតាំង​ជិត​ប្រទេស​ចិន​ជាដើម ។

យ៉ាងណា​ក្តី ប្រទេស​នេះ​នៅ​មិន​ទាន់​បាន​មើលឃើញ​ក្រុមហ៊ុន​ច្រើន​ដែល​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន​ទេ ហើយ​សេដ្ឋកិច្ច​វៀតណាម​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដែរ​ដែល​រួម​មាន​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ពលករ​ដែល​មាន​ជំនាញ​ខ្ពស់​ជាដើម​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ក្រៅពី​វិស័យ​សម្លៀក​បំពាក់ ។

ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​តែ​អន់​ថយ​ទៅ​ថែម​ដែរ ។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ចិន និង​បញ្ហា​ដទៃ​ទៀត​បាន​ប៉ះពាល់​ដល់​តម្រូវការ​នាំ​ចេញ និង​ជា​ការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ដូច​វៀតណាម​ដែល​ពឹង​ផ្នែក​លើ​ការ​នាំ​ចេញ ។

យ៉ាងណា​ក្តី លោក Phuc បាន​សន្យា ថា​នឹង​បង្កើន​ការ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ដែល​រួម​មានការ​នាំ​ចូល​យន្តហោះ និង​ផលិតផល​ដទៃ​ពី​ក្រុមហ៊ុន​ប្រេង​ជាដើម ។

គេហទំព័រ VnExpress បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា វៀតណាម​អាច​នឹង​ជួប​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​៣​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​ព្រោះតែ​ការ​កើនឡើង​នៃ​គោលនយោបាយ​ការពារ​និយម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ