ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​មិន​ពេញចិត្ត​នឹង​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​រឹត​បន្ដឹង

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ វិស័យ​នេសាទ​ថៃ​បាន​ចាប់ផ្តើម​អន់​ថយ បន្ទាប់​ពី​សហភាព​អឺរ៉ុប (EU) ចេញ​កាត​លឿង​ដល់​ប្រទេស​នេះ ព្រោះតែ​បញ្ហា​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​រឹត​បន្តឹង​ដើម្បី​រួច​ផុត​ពី​ការ​ព្រមាន​នេះ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក…

ទីក្រុង​បាងកក ៖ វិស័យ​នេសាទ​ថៃ​បាន​ចាប់ផ្តើម​អន់​ថយ បន្ទាប់​ពី​សហភាព​អឺរ៉ុប (EU) ចេញ​កាត​លឿង​ដល់​ប្រទេស​នេះ ព្រោះតែ​បញ្ហា​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​រឹត​បន្តឹង​ដើម្បី​រួច​ផុត​ពី​ការ​ព្រមាន​នេះ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​២១ មក​រា ម្សិលមិញ ។

កាត​លឿង​នេះ​មាន​ន័យ​ថា ប្រទេស​ថៃ​អាច​នឹង​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចេញ​ទៅ​ទីផ្សារ​EU​។

លោក Pongthorn Chaiyawat ដែល​ជាទី​ប្រឹក្សា​មួយ​រូប​ឲ្យ​សមាគម​នេសាទ​ប្រចាំ Samit Songkhram បាន​និយាយ​ថា ៥០%​នៃ​ទូក​នេសាទ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចុះ​នេសាទ ព្រោះតែ​កូតា​រដ្ឋាភិបាល ។

លោក​បាន​ព្រមាន​ថា វិធានការ​របស់​រដ្ឋាភិបាល​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​។ គ្រឿង​សមុទ្រ​ភាគច្រើន​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់ EU គឺ​ត្រី​ធូ​ណា និង​បង្គារ ហើយ​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​ទាំងនេះ​ស្មើនឹង​ប្រមាណ​៩៤០​លាន​ដុល្លារ​ជា​រៀង​រាល់ឆ្នាំ ។

ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ប្រទេស​ថៃ គឺ​ទីផ្សារ​ជប៉ុន​ដែល​ទិញ​គ្រឿង​សមុទ្រ​សរុប​ប្រមាណ ៣,១៥​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ពី​ប្រទេស​ថៃ ប៉ុន្តែ​ពួក​គេ​បាន​ងាក​ទៅ​កាន់​ប្រទេស​ដទៃ​ព្រោះ​រដ្ឋាភិបាល​ថៃ​ចាប់ផ្តើម​រឹត​បន្តឹង​វិធានការ​ក្នុង​វិស័យ​នេះ ។

លោក​បាន​និយាយ​ថា ៖« ការ​ចំណាយ​សម្រាប់​ការ​នេសាទ​លើ​សមុទ្រ​ថៃ​បាន​កើនឡើង​ប្រមាណ​៣០%​។ អ្នកនេសាទ​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ម៉ាស៊ីន​ត្រួតពិនិត្យ​នាវា (VMS) និង​ត្រូវ​បង់ថ្លៃ​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទិន​នឹង​ការ​រាយការណ៍​ពី​ទិន្នផល និង​សកម្មភាព​របស់​ពួក​គេ »​។

គួរ​បញ្ជាក់​ដែរ​ថា EU បាន​ចេញ​កាត​លឿង​ឲ្យ​ប្រទេស​ថៃ​តាំងពី​ថ្ងៃ​ទី​២១ ខែមេសា​ឆ្នាំ​២០១៥​មក ។ តាំងពី​ពេល​នោះ​មក រដ្ឋាភិបាលយោធា​របស់​ប្រទេស​ថៃ​បាន​ចេញ​វិធានការ​រឹត​បន្តឹង​រហូត EU ដក​កាត​លឿង​ចេញ​វិញ​នៅ​ថ្ងៃ​ទី ៨​ខែមករា ។ វា​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​ច្បាប់​ថ្មី​ប្រមាណ​១៣៨​និង​បាន​ដាក់​កូតា​លើ​ទិន្នផល​ដែល​បង្ក​ឲ្យ​មានការ​រឹបអូស​ប័ណ្ណ​អនុញ្ញាត​នេសាទ​របស់​ទូក​ជា​ច្រើន ។

រដ្ឋាភិបាល​បាន​កំណត់​ចំនួន​ទូក​នេសាទ​ក្នុង​ប្រទេស​ត្រឹម​១០.៥៦៥​ដែល​បង្ក​ឲ្យ​មានការ​ហាមឃាត់​ទូក​១​ម៉ឺន​ទៀត​មិន​ឲ្យ​ធ្វើការ​នេសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ