ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ផ្លូវ ២១៧

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ងិ​ន ច​ន្ទ្រា អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​ប្រជុំ​ផ្សព្វផ្សាយ និង​ទទួល​ប្រាក់​ថ្លៃ​ត​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ លោកស្រី ងិ​ន ច​ន្ទ្រា អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​ប្រជុំ​ផ្សព្វផ្សាយ និង​ទទួល​ប្រាក់​ថ្លៃ​ត​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ផ្លូវ ២១៧ ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បណ្ដាញទឹក​ស្អាត​បាន​ចំនួន​៩១/៣៨៩​បណ្ដាញ ក្នុង​នោះ​រួម​មាន ឧបត្ថម្ភ​ធនធាន​៣០% ចំនួន​០២​គ្រួសារ ឧបត្ថម្ភ​ធនធាន​៥០% ចំនួន​២៤​គ្រួសារ (​ស្ត្រី​មេម៉ាយ​០២, ចាស់ជរា ០១) ឧបត្ថម្ភ​ធនធាន​៧០% ចំនួន​០១​គ្រួសារ (​ស្ត្រី​ម៉េ​ម៉ា​យ​០១) ឧបត្ថម្ភ​ធនធាន​១០០% ចំនួន​០៦​គ្រួសារ (​ស្ត្រី​ម៉េ​ម៉ា​យ​៦) បង់​តាម​តម្លៃ​គោលការណ៍​ចំនួន​៣៥៦​គ្រួសារ ។

លោកស្រី ងិ​ន ច​ន្ទ្រា អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​រាជធានី ភ្នំពេញ​ភាគច្រើន​លើសលុប​ទទួល​បានការ​ត​បណ្តាញទឹក​ស្អាត សម្រាប់​ប្រើប្រាស់ និង បំពេញ​សេចក្តី​ត្រូវការ​របស់​ពួក​គាត់​បើ​ទោះបីជា​តំបន់​មួយ​ចំនួន​សម្ពាធ​ទឹក​នៅ​ទាប​ថយ​ចុះ​ក៏ ដោយ ប៉ុន្តែ​នៅ​តែ​ខិតខំ​ដោះស្រាយ និង​សម្រួល​ជូន​ពួក​គាត់​អាច​ប្រើប្រាស់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ