ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​២​គ្រឿង​ពន្លះ​គ្នា ស្លា.ប់​ម្ចាស់​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ប្រភេទ​យី​ឌុ​ប​២​គ្រឿង​បាន​បុក​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៣​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ក្នុងភូមិ​ត្រើយ​ម្យា​ប…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ប្រភេទ​យី​ឌុ​ប​២​គ្រឿង​បាន​បុក​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៣​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ក្នុងភូមិ​ត្រើយ​ម្យា​ប ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​មាន​ដឹកស្រូវ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​បៃតង ពាក់​ស្លាក​លេខ ៣A-២៣០១ បើកបរ​ដោយ​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​រត់គេច​ខ្លួន​បាត់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ប៊ិ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រលួស សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ (​ជា​ម្ចាស់​រថយន្ត បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​មាន​ដឹក​ដំឡូង​មី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ទឹកប្រាក់ ទ្រុង​ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​មាន​ដឹកស្រូវ​ជិះ​គ្នា​២​នាក់ បាន​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ដំឡូង​មី​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ជិះ​ក្នុង​រថយន្ត​ដឹកស្រូវ​បាន​ស្លាប់ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​អ្នកបើកបរ​រថយន្ត​មាន​ដឹក​ដំឡូង​មី​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ