ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា​ព្រឹត្តិការណ៍​រត់ប្រណាំង​នឹង​ធ្វើ​នៅ​៤​កន្លែង​​ទៀត ដឹង​នៅ​ណា​អត់​!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Ultra trail បន្ទាប់​ពី​ធ្វើ​បាន​ចំនួន​៤​លើក និង​ទទួល​បាន​ជោគជ័យ​ជា​បណ្ដើ​ៗ​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ក្នុង​ទឹកដី​អង្គរ​ខេត្តសៀមរាប តាម​ការ​ឱ្យ​ដឹង​ពី​លោក Edouard…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Ultra trail បន្ទាប់​ពី​ធ្វើ​បាន​ចំនួន​៤​លើក និង​ទទួល​បាន​ជោគជ័យ​ជា​បណ្ដើ​ៗ​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ក្នុង​ទឹកដី​អង្គរ​ខេត្តសៀមរាប តាម​ការ​ឱ្យ​ដឹង​ពី​លោក Edouard Gerge អ្នក​ស្ថាបនិក​ព្រឹត្តិការណ៍​មួយ​នេះ មាន​គម្រោង​ចង់​រៀបចំ​ធ្វើ​នៅ​តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល ជាប់មាត់​សមុទ្រ​ចំនួន​៤​ទៀត គឺ​ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប និង​ខេត្តកោះកុង​។

លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​មួយ​នេះ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ហើយ​ដំបូង​ឡើយ​មិនសូវ​មាន​អ្នកចូលរួម​រត់​ច្រើន​នោះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​បន្តបន្ទាប់​មាន​អ្នកចូលរួម​គាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស ច្រើន​ឡើង​ៗ រហូត​ដល់​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជុំវិញ​ពិភពលោក​ចុះ​ឈ្មោះ​រត់​ប្រហែលជា​៧០០​នាក់​ប៉ុណ្ណោះ​។

ដោយ​ឡែ​ចូល​មក​ដល់​ឆ្នាំ​២០១៩​នេះ ចំនួន​អ្នកចូលរួម​រត់​មានការ​កើនឡើង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជាង​១​ពាន់​នាក់ មក​ពី​៤២​ប្រទេស​នៅ​លើ​ពិភពលោក​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​កម្ពុជា​ចូលរួម​ច្រើន​ជាង​លើក​ណា​ៗ​ទាំងអស់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ភ្ញៀវ​បារាំង​។

ដោយ​មើលឃើញ​ពី​ភាព​ជោគជ័យ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នេះ​ហើយ ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មាន​គម្រោង​ពង្រីក​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទៅ​កាន់​តំបន់​ទេសចរណ៍ មាន​សក្ដានុ​ពល​ផ្សេង​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ជាមួយនឹង​គម្រោង​នេះ ដើម្បី​ឱ្យ​អ្នកចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ បានឃើញ​ពី​ទស្សនីយភាព ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយទៀត​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​ត្រូវការ​ពេលវេលា ដើម្បី​សិក្សា​ទៅ​កាន់​តំបន់​ទាំងនោះ ជា​ពិសេស​គឺ​អ្នក​ឧបត្ថម្ភ​។ ការ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​នេះ​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ឱ្យ​ការ​ប្រកួត​ដំណើរការ​ទៅ​បានជា​បន្ត​ទៀត​។​សម្រាប់​កម្មវិធី​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra trail លើក​ទី​៤​ឆ្នាំ​នេះ ត្រូវ​បាន​គេ​វាយតម្លៃ​ថា​មានការ​កើនឡើង​ប្រហែល​៣៥% ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា នៅ​ឆ្នាំ​ក្រោយ​ៗ​ជា​បន្ត​ទៀត​និង​មានការ​កើនឡើង​ជាង​ឆ្នាំ​នេះ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ ចែក​ចេញ​ជា​៤​វិញ្ញាសា មាន​រត់​ចម្ងាយ​១៦​គីឡូម៉ែត្រ ៣២​គីឡូម៉ែត្រ ៦៤​គីឡូម៉ែត្រ និង​១២៨​គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ