ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ CPP ៖ ការ​ត្រៀម​ក្បូន​រៀបចំ​ឲ្យ​សម រ​ង្ស៊ី ចូល​ស្រុក​ជា​ការ​ស្ទង់​កម្លាំង​អ្នកគាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ការ​រៀប​ត្រៀម​ក្បួន​ឲ្យ​លោក សម រ​ង្ស៊ី ចូល​មក​ស្រុក​វិញ​របស់​ថ្នាក់ដឹកនាំ​ប…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ការ​រៀប​ត្រៀម​ក្បួន​ឲ្យ​លោក សម រ​ង្ស៊ី ចូល​មក​ស្រុក​វិញ​របស់​ថ្នាក់ដឹកនាំ​ប ក្ស​ប្រ​ឆាំំ​ង គឺជា​ការ​គោះ​ទឹក​បង្អើល​ត្រី និង​ចង់​ស្ទង់​កម្លាំង​អ្នកគាំទ្រ​ខ្លួន​តែ​ប៉ុណ្ណោះ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​បាន​ដាក់​ចេញ​គោលការណ៍​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ត្រៀម​ឲ្យ​លោក សម រ​ង្ស៊ី ចូល​ស្រុក​ខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ ។

យ៉ាងណា​ក្តី​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មក​រា យ៉ាង​ដូច្នេះ​ថា « ខ្លឹមសារ​ប្រជុំ​ដែល​ហៅ​ថា ថ្នាក់ដឹកនាំ​បក្ស​ខ្មោច គ្រាន់តែ​ជា​ការ​គោះ​ទឹក​បង្អើល​ត្រី​បុ​ណ្ណោះ ។ ការ​ប្រកាស​ពី​ការ​ប្រជុំ​នេះ​អាច​ជា ការ​វាស់​ស្ទង់​មើល​ប្រតិកម្ម​ពី​កម្លាំង​មហាជន តើ​មានការ​គាំទ្រ​កម្រិត​ណា ? នេះ​ជា​ការ​វាស់​ស្ទង់​ប៉ុណ្ណោះ​តាម​ពិត​ទណ្ឌិត សម រ​ង្ស៊ី មិន​មក​ទេ​» ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ជា​ទម្លាប់​អតីត​បក្ស​ប្រឆាំង​តែងតែ​ដាក់​ផែនការ​ដែល​មើលទៅ​ដូច​ជា​ហ៊ឹកហ៊ាក់​សម្បើម​ណាស់ តែ​នៅ​ទីបំផុត​ទៅ គឺ​ខ្សុយ​អត់​បានការ ។ ឥឡូវនេះ​មាន​ផែនការ​ទៀត​ហើយ​ជា​ផែនការ​ដែល​មិន​បានការ ។ មិន​បានការ ពីព្រោះ​គ្មាន​ទណ្ឌិត សម រ​ង្ស៊ី ណា​នឹង​មក​ចូល​កម្ពុជា​នោះ​ទេ ។ លោក​បញ្ជាក់​ថា «​ទណ្ឌិត សម រ​ង្ស៊ី ជា​មនុស្ស​កំសាក​ដែល​មិន​ហ៊ាន​មក​ចូល​ប្រទេស​កម្ពុជា​ឡើយ ទោះបី​បាន​ប្រកាស​ច្រើន​ដង​ក៏​ទណ្ឌិត​នេះ​មិន​ហ៊ាន​អើត​ក្បាល​ចូល​មក​ស្រុក​ខ្មែរ​ជា​ដាច់ខាត ដោយសារ​មាន​ឧទាហរណ៍​ច្រើន​ដង​មក​ហើយ ជា​ភ័ស្តុតាង​ស្រាប់​» ។

ទាក់ទិន​នឹង​ការ​ចូល​ស្រុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​រង់ចាំ​ស្វាគមន៍​ទណ្ឌិត សម រ​ង្ស៊ី នៅ​ពេល​ឃើញ​ទណ្ឌិត​រូប​នេះ​មានមុខ​នៅ​កម្ពុជា ។ ដូច្នេះ​ដោយសារ​ទណ្ឌិត សម រ​ង្ស៊ី ជា​មនុស្ស​កំសាក​ពិតជា​មិន​ហ៊ាន​អើត​ក្បាល​ចូល​មក​កម្ពុជា​ឡើយ ដែល​ធ្វើ​ឲ្យ​ការ ដាក់​ផែនការ​ប្រែ​ទៅ​ជា​ផែនស្ករ​ទៅ​វិញ » ។ ជាមួយ​គ្នា​នោះ​ដែរ លោក​សុខ សាន ក៏​បាន​យ៉ាង​ដូច្នេះ​ថា ផ្ទុយ​ទៅ​វិញ បើសិនជា​សម រ​ង្ស៊ី មក​មែន​នោះ​អាច​នឹង​មាន​អ្នកមួយ​ចំនួន​ទៅ​គាំទ្រ​ទទួល​ដែរ តែ​យ៉ាងណា​សមត្ថកិច្ច​នឹង​មាន​វិធាន​ការណ៍​តាម​ដីកាចាប់ខ្លួន​ដែល​នៅ​ជា​ធរមាន ហើយ​កម្លាំង​គាំទ្រ​ស៊ី ភី ភី នឹង​អាច​ចេញ ដើម្បី​ទប់ទល់ បើសិនជា​មាន​អំពើ​អនាធិបតេយ្យ​កើតឡើង ។

តែ​យ៉ាងណា​កម្លាំង​គាំទ្រ សម រ​ង្ស៊ី មិន​ច្រើន​ដូច​លើក​មុន​ទេ សមត្ថកិច្ច​អាច​គ្រប់គ្រង​បាន ។ សមត្ថកិច្ច​លោក​មាន​ពិសោធន៍ ហើយ​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​មាន​ទំ​ហ៊ំ​ធំ​ទេ គឺ​ប្រាកដជា​មាន​១​ដាក់​១ មាន​២​ដាក់​២​ហើយ ។ ចំពោះ​ការ​ប្រកាស​ចូលរួម​ស្រុក​របស់​លោក សម រ​ង្ស៊ី រហូត​ប្រើ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​អ្នកវិភាគ​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​សហរដ្ឋ​មេ​រិ​ក លោក សុខ សុគន្ធ ហៅ​ជេ​ម សុខ គឺ​ក្បួន​ថ្មី​របស់​លោក សម រ​ង្ស៊ី ដោយ​យក​មនុស្ស​មក​រង​គ្រោះ​ជំនួស ។

លោក​បន្ត​ថា គេ​បានដឹង​សាវតារ​រួច​ហើយ​ថា លោក​សម រ​ង្ស៊ី ពូកែ​ប្រើ​មនុស្ស​ឲ្យ​ចេញ​មុខ​រង​គ្រោះ​ជំនួស​គាត់ ។ ផែនការ​ប្រុង​វិល​មក​កម្ពុជា​វិញ​លើក​នេះ​ក៏​មិន​ខុស​គ្នា​ដែរ គឺ​លោក សម រ​ង្ស៊ី ប្រើ​មនុស្ស​ឲ្យ​ចេញ​មុខ​ជល់​នឹង​រាជការ ដើម្បី​គោលដៅ​នយោបាយ​របស់​គាត់ ។ លើក​នេះ​ប្រហែល​លោក​សម រ​ង្ស៊ី ប្រុង​កេណ្ឌ​បរទេស​ពីរ​បី​នាក់​ឲ្យ​ជួយ​ដង្ហែ​គាត់​វិល​មក​កម្ពុជា​ទេ​ដឹង0x017d7 ប្រ​សិន​ក្លាយ ជា​ការ​ពិត តើ​រាជការ​ប្រតិកម្ម​ដូច​ម្ដេច0x017d7 ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២១ មក​រា គណៈ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ ប្រទេស​បាន​សម្តេច​រៀបចំ​ក្បួន ដើម្បី​រៀបចំ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី មាន​ចំ នួន​៥​ចំណុចរួម​មាន​ទី​១- រៀបចំ​កម្លាំង ដើម្បី​ត្រៀម​ទទួល​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ ។ ទី​២- ពង្រីក​សកម្មភាព​ការទូត​ច ។​ទី​៣-​ពង្រឹង និង​ពង្រីក ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រោម​ការ​គ្រប់​របប​ហ៊ុន សែន ។ ទី​៤ – ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​ជា​វិជ្ជា​មាននៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥- រៀបចំ​ថវិកា​សម្រាប់​ការ​វិល​ចូល​របស់​លោក​សម រ​ង្ស៊ី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ