ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ បុក​ផ្តាច់ជីវិត​នាង​ក្រមុំ​ស្លា.ប់យ៉ាង​អាណោចអាធ័ម​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ក្លឹ​ប​វាយ​កូន​ហ្គោ​ល ហ្គា​ឌិន ស៊ី​ធី ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ក៏​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​RX-330 មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង រួច​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ក្លឹ​ប​វាយ​កូន​ហ្គោ​ល ហ្គា​ឌិន ស៊ី​ធី ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ក៏​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​RX-330 មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង រួច​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងលិច​សួន​សុ​បិ​ន្ត​ចំការ​ព្រីង តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ រឿ​ន ស្រី​មុំ អាយុ​២៦​ឆ្នាំ (​ស្លាប់​) ជា​បុគ្គលិក​ក្លិប​វាយ​កូន​ហ្គោ​ល ហ្គា​ឌិន ស៊ី​ធី មានស្រុក​កំណើត​ភូមិ​គោង​ជ័យ ឃុំ​ព្រៃ​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1GS-6868 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ចំណែកឯ​ស្ត្រី​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​អូស​ជិត​១០០​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ដោយឡែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​បំណែក​កាង​ដែល​បែកបាក់​បន្តិចបន្តួច​នៅ​នឹង​កន្លែង​កើតហេតុ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX-330 មិន​ចាំ​ផ្លា​ក​លេខ បាន​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​បាន​បុក​ចំ​ពីក្រោយ​ម៉ូតូ​ទាំង​កំរោល បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ករណី​ខាងលើ​គេ​សង្កេត​ឃើញ​ថា រថយន្ត​បង្ក​ហាក់ដូចជា​មាន​បំណង​ព្យាយាម​បើក​ដេញ​តាម​បំ​បុក​ម៉ូតូ​ខាងលើ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។ ប៉ុន្តែ​មិនដឹង​ថា នារី​រង​គ្រោះ​មាន​ទំនាស់​អ្វី​ជាមួយនឹង​ភាគី​ខាង​រថយន្ត​បង្ក​នោះ​ទេ​បាន​រហូត​ដល់​ថ្នាក់​បើក​ដេញ​បុក​ដូច្នេះ ។ ក្រោយមក​ក៏​មាន​នារី​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​បើករថយន្ត​មួយ​គ្រឿង​មក​ស្រែក​ទ្រហោយំ​ឱប​សព​នារី​រង​គ្រោះ​យ៉ាង​គួរ​ឲ្យ​សោកសង្រេង​ជា​ពន់ពេក ។

បើ​តាម​សម្តី​ស្ត្រី​ដែល​ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​រៀបរាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង និង​នារី​រង​គ្រោះ​បាន​ទៅ​ផឹកស៊ី​នៅ​ឯ​អូ​តែ​ល សុខា ជាមួយនឹង​មិត្តភក្តិ​ផ្សេង​ទៀត​បន្ទាប់​ពី​បញ្ចប់​ការ​ផឹកស៊ី​រៀង​យប់​ជ្រៅ​ពេក ស្ត្រី​រង​គ្រោះ​បាន​សុំ​ទៅ​គេង​ផ្ទះ​របស់​នាង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​មួយ​យប់​សិន ។

ពេល​នោះ​នាង​ក៏​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ឡើង​ជិះ​រថយន្ត​របស់​នាង ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម ដោយ​សុខចិត្ត​ជិះ​ម៉ូតូ​ទៅ​តាម​ពីក្រោយ​ដោយ​ខ្លួនឯង រួច​នាង​ក៏​បាន​បើករថយន្ត​ចេញ​ត្រឡប់​ទៅ​ផ្ទះ ។ ដោយសារ​តែ​បាត់​ជន​រង​គ្រោះ​យូរ​ពេក​មិនឃើញ​ជិះ​មក​ផ្ទះ​នាង​ក៏​បាន​បើករថយន្ត​តាម​រក​ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ។

នាង​ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា នាង​បាន​ស្គាល់​ពី​អត្តសញ្ញាណ​រថយន្ត​បង្ក​រួម​ទាំង​អ្នក​បើករថយន្ត​ផង​ដែរ ដែល​រថយន្ត​បង្ក​នោះ​ក៏​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផឹកស៊ី​ខាងលើ​ផង​ដែរ ។ ករណី​ខាងលើ​នេះ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​បង្ហើប​ថា អាច​ជា​រឿង​គំនុំ មិនមែន​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ក៏​បាន​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ