ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើលទង្វើចិនប្រព្រឹត្តយ៉ាង​គគ្លើន​ លើដី​សៀម​​រាបអង្គរ​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំងការិយាល័យ​នគរបាល​ការពារ ​និង​អន្តរាគមន៍ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដឹកនាំសម្របសម្រួល​នីតិវិធី​ដោយ​លោក​រៀម ច័ន្ទ​មន្នី និង​លោក​ថេ​ង…

ខេត្តសៀមរាប ៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំងការិយាល័យ​នគរបាល​ការពារ ​និង​អន្តរាគមន៍ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដឹកនាំសម្របសម្រួល​នីតិវិធី​ដោយ​លោក​រៀម ច័ន្ទ​មន្នី និង​លោក​ថេ​ង សំណាង ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​តាម​អុ​ី​ន​ធើ​រ​ណេ​ត នៅ​ទីតាំង​២​ផ្សេង​គ្នា ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស-​ស្រី​២១​នាក់​ (​ស្រី​៦​នាក់​) និង​វត្ថុ​តាង​មួយ​ចំនួន រួច​បញ្ជូន​ទៅ​ការិ​យាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ក្នុង​ចំណោម​នោះ​ បុរស​២​នាក់​អត់​ជាប់​​ពាក់ព័ន្ធ​ត្រូវ​ព្រះរាជអាជ្ញា​រង ​លោក​រៀម ច័ន្ទ​ម្នី ឱ្យ​វិល​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។ ប្រតិបត្តិការ​នោះ​ នា​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៨ មក​រា ចុង​ស​ប្តា​ហ៍​មុន នៅផ្ទះ​ជួល​២​ទីតាំង​ផ្សេង​គ្នា ក្នុង​ភូមិ​ភ្ញា​រ​ជ័យ និង​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី​ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ឯក​តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២១ មក​រា ​ថា មានការ​ចូលរួម​សហការ​ល្អ​ពី​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​អុ​ី​ន​ធើ​រ​ណេ​ត លើ​ទីតាំង​២​ផ្សេង​គ្នា​នេះ​។

ចំពោះ​ជនសង្ស័យ​ប្រុស​-​ស្រី​ជនជាតិ​ចិន​ទាំង​១៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន សមត្ថកិច្ច​ជំនាញ​បាន​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២១ មក​រា ដើម្បី​ចាត់ការ​បន្ត​តាម​តាម​មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​ប៉ូលិស​ចិន ធ្លាប់​បាន​បង្ក្រាប​ក្រុម​លួច​បើក​បន​ល្បែង​អន​ឡាញ ដោយ​ចាប់ខ្លួន​ជន​សង្ស័យ​១៦០​នាក់ កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ ក្នុង​នោះ​មាន​មេខ្លោង​២​នាក់ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ CCTV របស់​ចិន ។

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​បង្ក្រាប​យ៉ាង​ខ្លាំង​ទៅ​លើ​បន​ល្បែង​ជា​ប្រព័ន្ធ​នៅ​ទូ​ទាំង​ប្រទេស​ចិន​មក បន​ល្បែង​ជា​ច្រើន​បាន​ប្តូរ​ទីតាំង​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីបអាស៊ី ដើម្បី​បន្ត​ប្រព្រឹត្ត​សកម្ម​ភាព​ខុសច្បាប់​របស់​ពួក​គេ ។

ឆ្លើយ​តប​នឹង​ការ​ប្ដូរ​ទីតាំង​នេះ អាជ្ញាធរ​ផ្នែក​សន្តិសុខ​សាធារណៈ​ចិន បាន​ខិតខំ​បន្ថែម​លើ​ការ​បង្ក្រាប​ឆ្លង​ប្រទេស ចំពោះ​សកម្មភាព​បន​ល្បែង​ទាំងឡាយ​ដែល​មាន​លក្ខណៈ​អន្តរជាតិ ។ ចាប់តាំងពី​ឆ្នាំ​២០១៨​មក អាជ្ញាធរ​ចិន​បាន​បង្ក្រាប​បទល្មើស​ល្បែង​អន​ឡាញ​ជាង​៨១០០​ករណី ហើយ​បង្កក​ប្រាក់​ល្បែង​ចំនួន​៣១៨០​​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក៏​មាននៅ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ