ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ត​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​១០​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធានាធិបតី​ចិន​បាន​អះអាង​ថា ចិន​នឹង​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ឲ្យ​បាន​៤០​ម៉ឺន​តោន ហើយ​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៣ ។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​គ្នា នោះ​ប្រធានាធិបតី​ចិន​លោក…

រាជធានី​ភ្នំពេញ ៖ ប្រធានាធិបតី​ចិន​បាន​អះអាង​ថា ចិន​នឹង​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ឲ្យ​បាន​៤០​ម៉ឺន​តោន ហើយ​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៣ ។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​គ្នា នោះ​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន ពីង ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​៤​ថ្ងៃ ។

នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ។ ជា​ការ​កត់​សម្គាល់ការ​ប្រកាស​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​នេះ​ក៏​ជា​បង្ហាញ​ថា ចិន​ចូលរួម​លើកកម្ពស់​អង្ករ​កម្ពុជា ខណៈ​ដែល​សហភាព​អឺរ៉ុប បាន​ប្រកាស​គិត​ពន្ធ​ក្នុង​ការ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ ក្នុង​ជំនួប​ពិភាក្សា​នា​ថ្ងៃ​ទី​២២ មក​រា​នេះ លោក​ប្រធាន​ធិ​បតី​ចិន​បាន​លើក​ឡើង​ថា តាម​រយៈ​ទស្សនៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ។

លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​នឹង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ថែម​ទៀត​ក្នុង​រយៈពេល​៦០​ឆ្នាំទៅ​មុខ ។ ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ​ចិន​សូម​គាំទ្រ​ចំពោះ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​ជ័យ​ជំ​នៈ​ភ្លូកទឹកភ្លូកដី​ពី​ការ​បោះ​ឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ ។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សម្តេច​ពិតជា​មានការ​រីករាយ​ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​សា​ជា​ថ្មី​ម្តងទៀត​ក្នុង​ប្រទេស​ចិន ។

សម្តេច​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​កន្លង​មក​តែងតែ​ទទួល​នូវ​ព្រះរាជ​បដិសណ្ឋារកិច្ច​ចំពោះ​ព្រះ​វត្តមាន​ព្រះមហាក្សត្រ និង​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ស្តេច​យាង​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ការ​ពិនិត្យ​ព្រះរាជ​សុខភាព និង​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ពី​បញ្ហា​មួយ​ចំនួន​ស្តី​ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​នោះ​ទី​១ សម្តេច​តេ​ជោ​បាន​ជំរាប​ជូន​លោក​ប្រធានាធិបតី​អំពី​សភាពការណ៍​ក្នុង​ប្រទេស​កម្ពុជា ពិសេស ការ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល និង​ការ​ទប់ស្កាត់​ពី​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ដែល​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន​១៩​គណបក្ស ។ ក្នុង​ជំនួប​ពិភាក្សា​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ជូន​ឯកឧត្តម​ប្រធានាធិបតី​ក្នុង​ការ​ជំរុញ​អ្នក​វិនិយោគ​ចិន​បន្ត​មក​វិនិយោគ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការ​បង្កើត​រោងចក្រ​ថ្មី​ៗ​ថែម​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន ដែល​ជា​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រពៃណី ហើយ​អ្វី​ដែល​សម្តេច​ចង់​ឃើញ​នោះ គឺ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​បន្ត​ថែទាំ និង​រក្សា​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ សម្តេច​តេ​ជោ​បាន​ស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់តែ​រឹង​មាំ​ជាមួយ​គ្នា​នេះ​សម្តេច​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ លើក​ទី​២ នៅ​ចុង​ខែមេសា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ថា ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ ។ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ដល់​លោក​ប្រធានាធិបតី គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​មាននូវ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី​ព្រោះ ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួច​មក​ហើយ​តាំងពីរ​ឆ្នាំ​២០១០ មក​នោះ ។

ជា​ឆ្លើយ​តប​លោក​ប្រធានាធិបតី​បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ពោល គឺ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​សំខាន់​បំផុត ។ លោក​បន្ត​ថា លក្ខណៈ​ពិសេស គឺ​ទំនាក់ទំនង​រវាង​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​ចាត់​ទុក​បាន​ឡើង​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត បើ​ប្រៀបធៀប​ទៅ និង​ប្រទេស​ផ្សេង​ៗ​ទៀត ។

លោក​បាន​បន្ថែម​ចិន និង​កម្ពុជា​នឹង​បន្ត​រួម​គ្នា​សហគមន៍​ដែល​ជា​សហគមន៍​រួម​គ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិ​ច្វ​សហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជន និង​ប្រជាជន ។ លោក​ស្វាគមន៍​ជូន​ចំពោះ​សម្តេច​ដែល និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ស្តី​ពី​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​នៅ​ប្រទេស​ចិន​ក្នុង​ពេល​ខាង​មុខ ។

លោក​ប្រធានាធិបតី​ចិន​បាន​គូសបញ្ជាក់​ថា «​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ចិន​នឹង​បន្ត​នាំ​ចូល​អង្ករ​ចំនួន​៤០​ម៉ឺន​តោន ពី​ប្រទេស​កម្ពុជា និង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ ក្នុង​នោះ​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៤​ពាន់​លាន​យ័ន សម្រាប់​រយៈពេល​៣​ឆ្នាំ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ