ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ពិភាក្សា​ ដើម្បី​ទទួលបាន​បទ​ពិសោធន៍​​ការងារ​ទៅវិញ​ទៅមក…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ទីស្នាក់ការ​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មក​ពី​សាកលវិទ្យាល័យ District of…

រាជធានី​ភ្នំពេញ​ ៖ នៅ​ទីស្នាក់ការ​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មក​ពី​សាកលវិទ្យាល័យ District of Columbia ដឹកនាំ​ដោយ​លោកស្រី Katerine S. Broderick ចូល​ជួប​ដើម្បី​សំដែង​ការ​គួរសម និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​ កាលពី​ថ្ងៃ​ទី​១៩ ​មករា ​។

គណៈប្រតិភូ​នេះ ​មាន​សមាសភាព​ជា​មេធាវី​ ដែល​បម្រើ​ការងារ​នៅ​កា​រិ​ល័យ​មេធាវី​ឯកជន និង​មេធាវី​សម្រាប់​​បម្រើ​ក្នុង​វិស័យ​សាធារណៈ នៅ​ក្នុង​រដ្ឋ​ផ្សេង​ៗ​នៃ​សហរដ្ឋអាមេរិក និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​នានា​ផង​ដែរ​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​បាន​បង្ហាញ​អំពី​សកម្មភាព​ការងារ​សម្រេច​បាន​កន្លង​មក និង​តម្រូវការ​ជាក់ស្តែង​របស់​គណៈមេធាវី ជា​ពិសេស គម្រោង​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ​ដែល​រាជ​រដ្ឋបាល​ភិ​បាល​បាន​ផ្តល់​ប្រាក់​ឧត្ត​ម្ភ​ថវិកា​ជា​ច្រើន​សម្រាប់​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​តាម​រយៈ​គណៈមេធាវី​។

គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ District of Columbia ក៏​បាន​បង្ហាញ​ពី​បទ​សោធន៍​ការងារ​ល្អ​ៗ និង​ការ​គៀងគរ​មូលនិធិ​សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។ថ្នាក់ដឹកនាំ​គណៈប្រតិភូ​បាន​បញ្ជាក់​ថា នឹង​យក​បទ​ពិសោធន៍ និង​តម្រូវការ​ជាក់ស្តែង​របស់​គណៈមេធាវី​កម្ពុជា​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខ្លួន​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ក្រោយ​ពី​កិច្ចប្រជុំ លោក​មេធាវី​សួន វិសាល ក៏​បាន​ជូន​នូវ​វត្ថុ​អនុ​ស្សារី​យ៍​ជូន​ដល់​ភ្ញៀវ ​ដែល​បាន​ចូលរួម​ប្រជុំ​នេះ​​ផង​ដែរ​។

អត្ថបទសរសេរ ដោយ