ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​​ដូច​គ្នា ​ខារ៉ាអូខេ​ «PRO KTV PRO»បិទ តែ​ ROCK នៅ​ដដែល?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខារ៉ាអូខេ​ឈ្មោះ «PRO KTV PRO» ត្រូវ​បាន​បិទ តែ​មណ្ឌល​កម្សាន្ត «ROCK» នៅ​តែ​បើក​យ៉ាង​ពេញទំហឹង​ដដែល…

រាជធានី​ភ្នំពេញ ៖ ខារ៉ាអូខេ​ឈ្មោះ «PRO KTV PRO» ត្រូវ​បាន​បិទ តែ​មណ្ឌល​កម្សាន្ត «ROCK» នៅ​តែ​បើក​យ៉ាង​ពេញទំហឹង​ដដែល ថ្វីបើ​កម្លាំង​មាន​សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្តី ។

ការ​បិទ​ហាង​ខារ៉ាអូខេ «PRO KTV PRO» នេះ​ដែរ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​មណ្ឌល​កម្សាន្ត​រ៉ក់ «ROCK» ដែល​មា​នទី​តាំងនៅ​ទល់មុខ​គ្នា ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ​ផង​ដែរ តែ​នៅ​តែ​បើក​ដំណើរការ​យ៉ាង​ពេញទំហឹង​ដដែល ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​បិទ​ហាង​ខារ៉ាអូខេ​យីហោ «PRO KTV PRO» ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​ក៏​បាន​សុំ​អោយ​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​មើល​មណ្ឌល​កម្សាន្ត​រ៉ក់ «ROCK» ជា​កន្លែង​កម្សាន្ត​ដ៏​ធំ​មួយ​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទល់មុខ​គ្នា​នេះ​ផង​។

ដោយ​ក្នុង​មណ្ឌល​កម្សាន្ត «ROCK» នេះ​ក៏​មិន​ខុស​ពី​ហាង​ខារ៉ាអូខេ «PRO KTV PRO» ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ​នា​ពេល​នេះ​ផង​ដែរ ដោយ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក​ថ្មី​ៗ​នេះ កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក៏ ធ្លាប់​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​មណ្ឌល​កម្សាន្ត​«ROCK»​ដោយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឌី​ជេ ឡាយ អិន និង​បក្សពួក​ចំនួន​៣​នាក់​ទៀត រួម​ទាំង​ថ្នាំ​ញៀន​ដែល​មាន​ទម្ងន់​ជាង​១​គីឡូក្រាម អាវុធ​ខ្លី​ចំនួន​១​ដើម រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

រហូត​មក​ទល់​នឹង​ពេល​នេះ​ទីតាំង​កម្សាន្ត «ROCK» នៅ​តែ​បើក​ដំណើរការ​យ៉ាង​ពេញទំហឹង​ដដែល មិន​មាន​សមត្ថកិច្ច​ណា​ចុះ​បិទ​ដូច​ជា​ហាង​ខារ៉ាអូខេ «PRO KTV PRO» នោះ​ឡើយ ដោយ​កាលពី​ពេល​មុន​ក៏​ធ្លាប់​មាន​ករណី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​ធ្លាប់​មានការ​បាញ់ប្រហារ​គ្នា និង​រឿង​ផ្សេង​ៗ​យ៉ាងច្រើន​រាប់​មិន​អស់​នា​ពេល​កន្លង​មក ។

សូម​រំលឹក​ផង​ដែរ​ថា កាល​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ការិយាល័យ​ទី​៣ និង​ទី​៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​«PRO KTV PRO»​មួយ​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ក្រុម​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ ៕
ចុច​អាន ៖ មិន​នឹក​ស្មាន​នៅ​ខារ៉ាអូខេ​«​ប្រូ​»​ពោរពេញ​ដោយ​បទល្មើស​នៅ​ខាងក្នុង​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ