ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ង រិ​ទ្ធី និង​ស៊ឹ​ម សូលី​កា កំពុង​មានកូន​ជាមួយ​គ្នា​ឬ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោ​កអេង រិ​ទ្ធី និង​អ្នក​នាង​ស៊ឹ​ម សូលី​កា តែងតែ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ផ្អែមល្ហែម​ក្តី​ស្នេហ៍​របស់​ពួក​គេ ។ ទៅ​ណា​មក​ណា​ជាមួយ​គ្នា ទទួលទាន​រួម​គ្នា ឱបក្រសោប​រាង​កាយ​ក្នុង​រង្វង់​ដៃ​គ្នា​…​វា​បង្ហាញ​ពី​ជីវិត​ស្នេហា​ពួក​គេ…

រាជធានី​ភ្នំពេញ​៖ លោ​កអេង រិ​ទ្ធី និង​អ្នក​នាង​ស៊ឹ​ម សូលី​កា តែងតែ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ផ្អែមល្ហែម​ក្តី​ស្នេហ៍​របស់​ពួក​គេ ។ ទៅ​ណា​មក​ណា​ជាមួយ​គ្នា ទទួលទាន​រួម​គ្នា ឱបក្រសោប​រាង​កាយ​ក្នុង​រង្វង់​ដៃ​គ្នា​…​វា​បង្ហាញ​ពី​ជីវិត​ស្នេហា​ពួក​គេ ។ ចុះ​លោ​កអេង រិ​ទ្ធី យកដៃ​ស្ទាប​ពោះ​គូស្នេហ៍ វា​បង្ហាញ​ពី​អ្វី ពួក​គេ​កំពុង​មានកូន​ជាមួយ​គ្នា​ឬ ?

មាន​ប្រភព​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស៊ឹ​ម សូ​លិ​កា ធ្វើ​ឱ្យ​មហាជន និង​អ្នកសិល្បៈ​សង្ស័យ​ថា​នាង​មាន​ផ្ទៃពោះ​ជាមួយ​លោ​កអេង រិ​ទ្ធី ដោយសារ​តែ​នាង​គ្រង​ឈុត​សម្លៀក​បំពាក់​លក្ខណៈ​នារី​មានគភ៌ ។ រឹតតែ​សង្ស័យ​ថែម​ទៀត​ព្រោះ​ឃើញ​លោ​កអេង រិ​ទ្ធី យកដៃ​ដាក់​នៅ​លើ​ផ្ទៃពោះ​អ្នក​នា​សូលី​កា ក្នុង​កាយ​វិការ​បង្ហាញ​ពី​ភាព​រីករាយ​ត្រេកអរ​ចំពោះ​តំណក់ឈាម​របស់​ខ្លួន​ដែល​ត្រៀម​នឹង​ចាប់កំណើត​នា​ពេល​ខាង​មុខ ។

មាន​អ្នក​សួរ​គ្នា​ថា​តើ​នោះ​ជា​ការណ៍​ពិត ឬ​ក៏​ជា​រឿង​បែប​ណា​ទាក់ទិន​នឹង​ការ​ទម្លាយ​រូបថត​ដោយ​មើលទៅ​ទំនង​ម្យ៉ាងដែរ​បែប​ស្ត្រី​ពពោះ ឬ​មួយ​គ្រាន់​ជា​ការ​តាក់តែង​ឡើង​ដើម្បី​នាំ​សញ្ញា​ល្អ​ទៅ​ពេល​ខាង​មុខ ។ ប្រសិនបើ​អ្នក​ទាំង​២​មានកូន​ជាមួយ​គ្នា​មែន ពិត​ណាស់​ក្តី​ស្នេហ៍​កាន់តែ​មាន​ឫសគល់​ជ្រៅ​ឡើង ដោយ​សារ​ធ្លាប់​ជា​មិត្ត​រួម​ទ្រនំ​ការងារ​យូរ​ឆ្នាំ​ប្រែ​ក្លាយជា​គូជីវិត​យ៉ាង​មាន​សេចក្តីសុខ ។

លោ​កអេង រិ​ទ្ឋី ត្រូវ​អ្នក​នាង​ស៊ឹម សូ​លិ​កា មើលឃើញ​ចំណុច​ល្អ​សម​ល្មម​ស្ម័គ្រស្មោះ​ជា​គូគាប់​ភ្ជាប់​និស្ស័យ​ជាមួយ​គ្នា​បាន ។ ចាប់តាំងពី​ឈ្វេងយល់​ចិត្ត​គ្នា​មក អ្នក​នាង​សូ​លិ​កា យល់ព្រម​ទទួលយក​លោក​រិ​ទ្ឋី ជា​ម្ចាស់​ចិត្ត ហើយ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​នោះ​កូនស្រី​របស់​សុ​ឹ​ម សូ​លិ​កា ក៏​ពេញចិត្ត​លោក​រិ​ទ្ឋី ដែរ ។

អ្នក​នាង ស៊ឹ​ម សូ​លិ​កា ដែល​ជា​ពិធី​ការិនី​មួយ​រូប​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ធ្លាប់​បាន​និយាយ​ថា​«​គ្មាន​ពាក្យ​ថា​កូន​អូន កូន​បង វាយ​កូន​យើង​នោះ​ទេ គឺ​មាន​តែ​ក្តី​ស្រឡាញ់​ដ៏​ស្មោះ​ជាមួយ​គ្នា​ប្រកបដោយ​ការ​មេត្តា​» ។

អ្នក​នាង​ស៊ឹ​ម សូ​លិ​កា ត្រូវ​គេ​ចាត់​ទុក​ថា​ជាតា​រា​មាន​មន្ត​ស្នេហ៍​មិនធម្មតា​ម្នាក់ ព្រោះ​ក្រោយ​ពេល​បែក​ផ្លួ​វ​ពី​ស្វា​មក នាង​បាន​សាង​ស្នេហ៍​ជាមួយ​អតីត​នាយករង​ទូរទស្សន៍​បាយ័ន លោក​ទិ​ត្យ ថា​វរិ​ទ្ធ ។ ពេល​នេះ​នាង​កំពុង​ផ្អែមល្ហែម​ស្នេហ៍​ជាមួយ​លោ​កអេង រិ​ទ្ធី ហើយ​មើលទៅ​អ្នក​ទាំង​២​មិន​ខុស​ពី​ប្តី​ប្រពន្ធ​ថ្មោងថ្មី​ទើប​រៀប​ការ​ទេ ។ ពួក​គេ​បាន​ទិញ​ផ្ទះ​វីឡា​ទ្រនំ​ស្នេហ៍​នៅ​បុរី​ប៉េង ហួត បឹង​ស្នោ តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​ស្នាក់​នៅ ។

គូស្នេហ៍​សិល្បៈ​មួយគូ​ដែល​ជា​ពិធីករ​-​ការិនី​ដ៏​ល្បីល្បាញ​លោ​កអេង រិ​ទ្ធី និង​អ្នក​នាង​ស៊ឹ​ម សូ​លិ​កា ធ្លាប់​នាំ​គ្នា​សាង​អនុស្សាវរីយ៍​ដល់ទី​ក្រុង​ឡង​ប៊ិ​ច សហរដ្ឋអាមេរិក​យ៉ាង​សប្បាយ​រីករាយ ។ រូបថត​សឹងតែ​គ្រប់​ប៉ុស្ដិ៍​របស់​ពួក​គេ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក សុទ្ធតែ​បង្ហាញ​ឲ្យ​ឃើញ​ការ​សើច​សប្បាយ​ក្អាកក្អាយ​ជាមួយ​គ្នា ។

គូស្នេហ៍​អ្នកសិល្បៈ​មួយគូ​នេះ ច្រើន​តែ​បង្ហាញ​រូបថត​ស្និទ្ធស្នាល ដើរ​កាន់​ដៃ​កៀកកើយ​គ្នា​យ៉ាង​ផ្អែមល្ហែម​ប្រៀប​ដូច​ជា​គូស្នេហ៍​កំលោះ​-​ក្រមុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ