ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ​កំណែទម្រង់​ពាណិជ្ជកម្មចិន​ជា​ប្រចាំ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង​,​វ៉ា​ស៊ី​ន​តោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កន្លង​មក​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដំណើរការ​ធ្វើ​កំណែទម្រង់​ពាណិជ្ជកម្ម​ដូចដែល​ប្រទេស​ចិន​បាន​សន្យា ។ ការ​គំរាមកំហែង​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នេះ មាន​ន័យ​ថា…

ទីក្រុង​ប៉េ​កាំ​ង​,​វ៉ា​ស៊ី​ន​តោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កន្លង​មក​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដំណើរការ​ធ្វើ​កំណែទម្រង់​ពាណិជ្ជកម្ម​ដូចដែល​ប្រទេស​ចិន​បាន​សន្យា ។

ការ​គំរាមកំហែង​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នេះ មាន​ន័យ​ថា កិច្ចព្រម​ព្រៀង​​មួយ​ប្រហែលជា​មិន​អាច​លុប​បំបាត់​ហានិភ័យ​នៃ​ការ​វិនិយោគ​លើ​អាជីវកម្ម​ឬ​អចលនទ្រព្យ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ។

ប្រភព​មួយ​បាន​ប្រាប​ដល់ Reuters​ថា ៖« ការ​គំរាមកំហែង​ពន្ធ​មិន​បាត់​ទៅ​វិញ​ទេ បើ​ទោះជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មក៏​ដោយ »​។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា អ្នក​ចរចា​ចិន​ប្រៀប​ដូច​ជា​មិន​ពេញចិត្ត​នឹង​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​នេះ​ទេ ប៉ុន្តែ​សំណើ​របស់​អា​មេ​រិ​ក​ក៏​មិន​បាន​បញ្ចប់​ការ​ចរចា​ទាំងស្រុង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ឲ្យ​គោរព​តាម​តម្រូវការ​ដែល​អាច​នឹង​បង្កើត​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ថ្មី​ទាំងស្រុង​សម្រាប់​ប្រទេស​ទាំង​ពីរ ។

តម្រូវការ​ទាំងនោះ​រួម​មានការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​របស់​ប្រទេស​ចិន​លើ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​ផ្តល់​ឧបត្ថម្ភ​ធន​ឧស្សាហកម្ម និង​ឧបសគ្គ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ជាដើម។

ការ​អនុវត្ត​ដំណើរការ​ត្រួតពិនិត្យ​ដែល​បាន​ស្នើ​ឡើង​មិនសូវ​កើត​មាន​ឡើង​ទេ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​វា​ភាគច្រើន​កើត​មាន​ឡើង​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដូច​ជា​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​កូរ៉េ​ខាងជើង​និង​អីីុរ៉​ង់​ជាដើម ។

ជម្លោះ​ពាណិជ្ជកម្ម​ជា​ធម្មតា​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​តុលាការ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ឬ​គណៈកម្មាធិការ​កាត់ក្តី ឬ​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ