ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​អាយុ​វែង​តែ​អត់​បញ្ញា​មិនមែន​ជា​ជីវិត​ប្រសើរ

5 ឆ្នាំ មុន

សត្វលោក​តែង​ប្រាថ្នា​ចង់បាន​ឱ្យ​ខ្លួន​មាន​អាយុ​វែង ព្រោះ​យល់​ថា ការ​ដែល​មាន​អាយុ​វែង​ហ្នឹងហើយ​ជា​ជីវិត​ប្រសើរ​។ តែបើ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ធ្វេសប្រហែស ឥត​គុណធម៌ អ្នកប្រាជ្ញ​លោក​ពោល​ថា ពិតជា​មិន​ប្រសើរ​ឡើយ ។ បុគ្គល​ដែល​រស់នៅ​ដោយ​ឥត​ប្រាជ្ញា…

សត្វលោក​តែង​ប្រាថ្នា​ចង់បាន​ឱ្យ​ខ្លួន​មាន​អាយុ​វែង ព្រោះ​យល់​ថា ការ​ដែល​មាន​អាយុ​វែង​ហ្នឹងហើយ​ជា​ជីវិត​ប្រសើរ​។ តែបើ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ធ្វេសប្រហែស ឥត​គុណធម៌ អ្នកប្រាជ្ញ​លោក​ពោល​ថា ពិតជា​មិន​ប្រសើរ​ឡើយ ។

បុគ្គល​ដែល​រស់នៅ​ដោយ​ឥត​ប្រាជ្ញា សូ​ម្បី​មាន​អាយុ​យឺនយូរ​រហូត​ដល់​១​រយ​ឆ្នាំ​ក្តី ក៏​ឥត​ប្រសើរ​អ្វី​តិចតួច ត្រង់​ការ​ដែល​គ្រាន់តែ​រស់នៅ​នោះ​ឡើយ តែបើ​បុគ្គល​រស់នៅ​ដោយ​ប្រាជ្ញា​វិញ កុំ​ថា​ឡើយ​រស់នៅ​១​រយ​ឆ្នាំ សូ​ម្បី​ត្រឹមតែ​២-៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​គង់​ប្រសើរ​ជាង​។

សម​ដូច​ពុទ្ធភាសិត​ក្នុង​គម្ពីរ​ធម្មបទ​ទ្រង់​សម្តែង​ថា បុគ្គល​ណា​មានជីវិត​រស់នៅ​ដល់​ទៅ​១​រយ​ឆ្នាំ​ក្តី តែ​ជា​បុគ្គល​អាប់​ឥត​ប្រាជ្ញា ជា​អ្នក​មិន​ខ្ជាប់ខ្ជួន​ក្នុង​គុណធម៌​គឺ​សេចក្តី​ល្អ ជីវិត​រស់នៅ​តែ​១​ថ្ងៃ​របស់​អ្នក​ដែល​មាន​ប្រាជ្ញា មាន​សុចរិតធម៌ មានគុណ​ធម៌​តាំង​មាំ​នៅ​ក្នុង​ខ្លួន​ហើយ ជីវិត​របស់​អ្នក​នោះ​ប្រសើរ​ជាង​ ។