ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ថ្ងូរ​ថា លោក​ម្នាក់ឯង​មើល​អត់​អស់​ទេ ឱ្យ​គេ​ជួយ​មើល​ផង (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អក្សរ​បរទេស​គេ​ស​សេរ​លើ ឬ​ស្មើ​អក្សរ​ខ្មែរ​ហាក់​កើត​មាន​ព្រោងព្រាត​ និង​កន្លែង​ខ្លះ​ក៏​មាន​អក្សរ​បរទេស​សុទ្ធ​ក៏​មាន​ដែរ ក្នុង​ប្លុក​កាស៊ីណូ និង​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្វើ​ឲ្យ​កើត​មានការ​រិះគន់​ពី​មហាជន​។ ផ្ទាំង​ឡូ​ហ្គោ​មួយ​ជាប់​របង​កាស៊ីណូ និង​ជាប់​ដងផ្លូវ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ចំណុច​នោះ​ពី​ខាងកើត​និង​ខាងលិច​មាន​សមត្ថកិច្ច និង​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ធ្វើការ…

ខេត្តបន្ទាយមានជ័យ ៖ អក្សរ​បរទេស​គេ​ស​សេរ​លើ ឬ​ស្មើ​អក្សរ​ខ្មែរ​ហាក់​កើត​មាន​ព្រោងព្រាត​ និង​កន្លែង​ខ្លះ​ក៏​មាន​អក្សរ​បរទេស​សុទ្ធ​ក៏​មាន​ដែរ ក្នុង​ប្លុក​កាស៊ីណូ និង​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្វើ​ឲ្យ​កើត​មានការ​រិះគន់​ពី​មហាជន​។

ផ្ទាំង​ឡូ​ហ្គោ​មួយ​ជាប់​របង​កាស៊ីណូ និង​ជាប់​ដងផ្លូវ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ចំណុច​នោះ​ពី​ខាងកើត​និង​ខាងលិច​មាន​សមត្ថកិច្ច និង​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ធ្វើការ បែរជា​គ្មាន​អ្នក​មើលឃើញ​ទៅ​វិញ ខណៈ​ផ្ទាំង​ឡូ​ហ្គោ​នោះ​មាន​អក្សរ​២​សាសន៍​នៅ​ពី​ខាងលើ​អក្ស​ខ្មែរ គឺ​អក្សរ​ចិន និង​អក្សរ​អង់គ្លេស (Happy Club សប្បាយ​ក្លឹ​ប​)​។

សម្រាប់​ផ្ទាំង​ឡូ​ហ្គោ​មួយ​នេះ​មហាជន​រិះគន់​ថា​មិន​គួរ​មន្ត្រី និង​សមត្ថកិច្ច​មើល​មិនឃើញ​នោះ​ទេ ព្រោះ​នៅ​និង​របង​ជាប់​ដងផ្លូវ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ដែល​គ្រប់​គ្នា​ឆ្លងកាត់​ទៅ​មក​ព្រឹកល្ងាច​។

ដោយឡែក​ទីតាំង​ផ្សេង​ៗ​ទៀត កន្លែង​ខ្លះ​សរសេរ​ជា​អក្សរ​បរទេស​សុទ្ធ និង​កន្លែង​ខ្លះ​ទៀត​សរសេរ​អក្សរ​បរទេស​ស្មើ ឬ​ដាក់​ទន្ទឹម​គ្នា ដែល​ករណី​នេះ​កើត​មាន​យូរហើយ ហាក់​ពុំ​មាន​អ្នក​យក​ភ្នែក​មើល​ឡើយ​។

ជុំវិញ​ករណី​រិះគន់​នេះ លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កន្លង​មក​លោក​បាន​ចុះ​អប់រំ​ណែនាំ​តាម​ហាង​ឬ​ទីតាំង​ទទួល​ធ្វើ​ឡូ​ហ្គោ ឬ​ប៉ាណូ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​ហើយ ឲ្យ​ស​សេរ​អក្ស​ខ្មែរ​ដាក់​ខាងលើ និង​ធំ​ជាង​អក្សរ​បរទេស បើ​មាន​គេ​ជួល​ឲ្យ​ធ្វើ​។

លោក​អភិបាល​បន្ត​ថា ករណី​ចេះ​តែ​កើត​មាន​នេះ សង្ស័យ​គេ​ធ្វើ​ឡូ​ហ្គោ ឬ​ប៉ាណូ​មក​ពី​ក្រៅ​ខេត្ត ។ លោក​បញ្ជាក់​ថា មាន​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​ច្រើន​ណាស់​ក្នុង​ខេត្ត​ក្រុង​ដែល​គួរតែ​ជួយ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ ព្រោះ​លោក​ម្នាក់ឯង​មិន​អាច​ក្តាប់​ជុំនោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ