ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ​កំពុង​ខ្វះ​ទឹកសាប​ប្រើ​ហើយ​… ចូល​ដល់​មហា​វេទនា​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​នាំ​គ្នា​និយាយ​នៅ​តាម​ភោជនីយដ្ឋាន (​តាម​តុ​កាហ្វេ ) ពី​មាត់​មួយ​ទៅ​មាត់​មួយ​ជាប់​មិន​ដាច់​ដូច​ជា​អា​យ៉ៃ​ឆ្លើយ​ឆ្លង ទាក់ទង​និង​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ក្នុង​ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​នាំ​គ្នា​និយាយ​នៅ​តាម​ភោជនីយដ្ឋាន (​តាម​តុ​កាហ្វេ ) ពី​មាត់​មួយ​ទៅ​មាត់​មួយ​ជាប់​មិន​ដាច់​ដូច​ជា​អា​យ៉ៃ​ឆ្លើយ​ឆ្លង ទាក់ទង​និង​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ក្នុង​ក្រុងព្រះសីហនុ ដែល​មក​ទល់​ពេល​នេះ​នៅ​តាម​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ភោជនីយដ្ឋាន ស​សណ្ឋាគារ ផ្ទះសំណាក់ និង​គ្លីនិក​ឯកជន​។​ល​។

ដែល​ត​បណ្តាញទឹក​ស្អាត​ប្រើប្រាស់​ពី​ក្រុមហ៊ុន​ខាងលើ ដែល​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​គ្រប់គ្រង​បណ្តាញទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មក​ទល់​ពេល​នេះ មិន​មានទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ដូច​បាន​រៀបរាប់​ខាងលើ ដែល​ជា​អតិថិជន​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​បាន​ឡើយ គឺ​ចូល​ដល់​វេទនា​ហើយ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា តាម​ការ​សង្កេត​មើល​ពី​សកម្មភាព​មិន​ទទួលខុសត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ គឺ​កំពុង​តែ​ធ្វើ​សកម្មភាព​អុកឡុក​មន្ទីរ​ជំនាញ​(​អង្គភាព​រដ្ឋាករទឹក​) ដែល​ជា​អ្នក​ត្រូវ​ទទួល​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ ។ ហើយ​ក្រុមហ៊ុន​ខាងលើ ហាក់ដូចជា​ចង់បាន​អ្វី​ម្យ៉ាង​ពី​មន្ទីរ​ជំនាញ​ខាងលើ ដែល​ជា​អង្គភាព​រដ្ឋ? ពួក​គាត់​បាន​ដាក់​ជា​សំណួរ​ទៀត​ថា តើ​រដ្ឋ​អាច​នឹង​ត្រូវ​បាត់បង់​អ្វី​ទៀត​ទេ បន្ទាប់​ពី​បាត់បង់​បឹង​ព្រែក​ទប់? រហូត​ដល់​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​…​?

ទាក់ទិន​និង​បញ្ហា​រិះគន់​ក្រុមហ៊ុន​ខាងលើ អំពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​មិន​គ្រប់គ្រាន់ លោក ផ​ន រតនៈ ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នា​ពេល​កន្លង​មក​ថា ចំណុច​ដែល​ការ​ផ្គត់ផ្គង់ និង​ចែកចាយ​ទឹក​មិន​គ្រប់គ្រាន់​នោះ មិនមែន​មក​ពី​អង្គភាព​រដ្ឋាករទឹក​នោះ​ទេ គឺ​មក​ពី​ក្រុមហ៊ុន​អាន​កូ ដែល​ផ្គត់ផ្គង់​មក​ឲ្យ​ខាង​អង្គភាព​រដ្ឋាករទឹក​មិន​គ្រប់គ្រាន់ ទើប​អង្គភាព​មិន​មានទឹក​សម្រាប់​ចែកចាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។

លោក​បន្ត​ថា ពី​មុន​មាន​បណ្ដាញ​ចម្រោះ​មួយ​កន្លែង​ទៀត គឺ​នៅ​បឹង​ព្រៃ​ទប់ តែ​ឥឡូវនេះ​បាន​បញ្ឈប់​ដំណើរការ​ណ៍ហើយ គឺ​រាល់ថ្ងៃ​ទទួល​ទឹកតែ​ពី​ខាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាង​ស្តុ​ប​ទឹក​របស់​ក្រុមហ៊ុន​អាន​កូ​តែ​មួយ​គត់ នៅ​តំបន់​ក្បាលឆាយ​ទាំងស្រុង​តែ​ម្តង​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ