ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ពេល​ចុះ​ល្បាត​យប់​ទើប​ដឹង​ថា​សម្បូរ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត​បាន​ដឹកនាំ​បញ្ជា​លោក​ឧត្ដមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ…

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត​បាន​ដឹកនាំ​បញ្ជា​លោក​ឧត្ដមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​សារធាតុ​ញៀន​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​សង្គម ។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​បណ្តោយ​ផ្លូវ ជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា កម្លាំង​សហការ​រួម​មាន ៖ ផែន​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ​០៦​នាក់​, ផែន​ប្រឆាំង​បទល្មើស​ចំនួន​០៨​នាក់​, ផែន​សណ្តាប់ធ្នាប់​ចំនួន​០៨​នាក់​, ព្រហ្មទណ្ឌ​០៦​នាក់​, ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​០១​នាក់​, កងរាជអាវុធហត្ថ​២០​នាក់​, អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​០៨​នាក់ និង​ប្រជា​ការពារ​ភូមិ​០៨​នាក់ ។

ប្រភព​បន្ត​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ចំនួន​៣៧​គ្រឿង និង​ម៉ូតូ​ចំនួន​៧៥​គ្រឿង ដោយ​បាន​ដកហូត​ចំនួន​០២​គ្រឿង ។

ប្រភព​បញ្ជាក់​ថា ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ធ្វើការ​ត្រួតពិនិត្យ​សារធាតុ​ញៀន​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ចំនួន​៤៨​នាក់​ដែល​ជា​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​សារធាតុ​ញៀន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ