ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត CNRP នៅ​សហរដ្ឋអាមេរិក​ប្រកាស​បដិសេធ​ចំពោះ​ការ​សម្រេច​លោក សម រ​ង្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន ប្រកាស​បដិសេធន៍​ចំពោះ​ការ​សម្រេច​ទាំងឡាយ​ណា ដែល​ចេញ​ដោយ​លោក សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន ប្រកាស​បដិសេធន៍​ចំពោះ​ការ​សម្រេច​ទាំងឡាយ​ណា ដែល​ចេញ​ដោយ​លោក សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ប្រកាស​នេះ​បន្ទាប់​ពី​ក្រុម​លោក សម រ​ង្ស៊ី បាន​បើ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មួយ​នៅ​សហ​អា​មេ​រិ​កដោយ​មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ​លោក សម រ​ង្ស៊ី ប្រមាណ​ជាង​២០​នាក់ នៅ​ថ្ងៃ​ទី​២១ មក​រា​នេះ ។

យោង​តាម​សេចក្តី​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ CNRP-USA ដែល​គោរព​តាម​គោលការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក កឹ​ម សុខា បាន ចេញផ្សាយ នៅ​ថ្ងៃ​ទី​២១ មក​រា​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រាល់​ការ​សម្រេច​ទាំង​ឡា យ​ណា​» ក្រោម​ការ​ដឹកនាំ​របស់​លោក សម រ​ង្ស៊ី ប្រធាន​ស្តីទី​ក្លែងក្លាយ​មិន​អាច​យក​ជា​ការ​បាន​ឡើយ​ព្រោះ វា​គ្រាន់តែ​ជា​ការ​សម្រេច​របស់​ក្រុម​លោក សម រង្សី តែ​ប៉ុណ្ណោះ​មិន​ឆ្លុះ​បញ្ចាំង និង​មិនមែន​ជា​ការ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា សូម​បញ្ជាក់​ជា​ថ្មី​ថា លោក សម រ​ង្ស៊ី មិនមែន​ជា​ប្រធាន​គណបក្ស ឬ​ជា​ប្រធាន​ស្តីទី​ដែល​ទទួល​បានការ​ផ្ទេរសិទ្ធិ​ពី​ប្រធាន​បក្ស​លោក កឹ​ម សុខា ឡើយ ។ ផ្ទុយ​ទៅ​វិញ​ប្រធាន​ស្តីទី​ក្លែងក្លាយ​លោក សម រ​ង្ស៊ី គឺ​កើត​ចេញពី​បក្ស​ប្រហារ​លើក​បន្តុប​ខ្លួន​ឯ ង​ដោយ​ផ្ទុយ​ពី​ស្មារតី និង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ទទួលស្គាល់​ទៀត​ផង ។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក (CNRP-USA) យល់​ឃើញ​ថា ទោះបី​ក្រុម​នេះ​ឆ្លេឆ្លា​ដោយ​ម្តង​ធ្វើ​នេះ​ម្តង​ធ្វើ​នោះ​បង្កើត​តែ​ព្រឹត្តិការណ៍​អត់​បានការ ហើយ​ម្តង​ប្រើប្រាស់ ម្តង​មិន​ប្រើប្រាស់​យន្តការ​គណបក្ស​ដូច​ជា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ជាដើម គឺ​ដើម្បី​ធ្វើ​ជា​ឡប់ឡែ​បោកប្រាស់​បំភាន់​ភ្នែក​សាធារណៈជន​តែ​ប៉ុណ្ណោះ ។

សូមរ​ឮ​កថា ការ​ប្រកាស​បដិសេធន៍​នេះ ខណៈ​ដែល​លោក កឹ​ម សុខា អី​ត​ប្រ​ឆាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ប្រកាស​ជំហរ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ កឹ​ម សុខា ជួប​ពិភាក្សា​ជាមួយ​មេធាវី​របស់ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ​ឲ្យ​មេធាវី​របស់ខ្ញុំ​នាំពាក្យ និង​បង្ហាញ​ពី​ឆន្ទៈ​ខ្ញុំ​ដែល​ជា​កូនក្តី ជា​ផ្លូវការ​ស្រប​តាម​បញ្ញត្តិ​ច្បាប់​» ។ ជា​ការ​កត់សម្គាល់​ទោះបីជា លោក កឹ​ម សុខា បាន​បញ្ជាក់​ជំហរ​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី នៅ​តែ​ស្រែក​ពី​ក្រៅប្រទេស​ថា មិន​ទទួលស្គាល់​នាំពាក្យ​របស់​មេធាវី​លោក កឹ​ម សុខា នោះ​ទេ ។ លោក​ថា​មេធាវី​ការពារ​ឲ្យ​កឹ​ម សុខា សុទ្ធតែ​ស្ថិត​នៅ​ក្រោម​គំនាប​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ