ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អស់នេះ​នាំ​គ្នា​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង​ដូច​គ្មាន​ខ្លាច​អី​សោះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​នៅ​ទីតាំង​២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​២១​នាក់ ស្រី​០៦​នាក់ សញ្ជាតិ​ចិន រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ក្នុង​ប្រតិបត្តិការ​ឃាត់​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​២១​នាក់​នោះ​បាន​ធ្វើ​ឡើង​នា​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​នៅ​ទីតាំង​២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​២១​នាក់ ស្រី​០៦​នាក់ សញ្ជាតិ​ចិន រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។

ក្នុង​ប្រតិបត្តិការ​ឃាត់​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​២១​នាក់​នោះ​បាន​ធ្វើ​ឡើង​នា​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ទីតាំង​ផ្ទះ​ជួល​ចំនួន​០២​ទីតាំង​ផ្សេង​គ្នា​ក្នុងភូមិ​ភ្ញា​រ​ជ័យ និង​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ជនជាតិ​ចិន​ទាំង​២១​នាក់​នោះ​មាន​២​នាក់​មិន​មាន​ជាប់​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សល់​១៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ