ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ម្នាក់​​ជួបគ្រោះថ្នាក់​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច…

ខេត្តកំពត ៖ គ្រោះថ្នាក់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ក់ តក់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​សេ​៥០ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ ។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១CW-២៥៤៧ បើកបរ​ដោយ​ឈ្មោះ​អ៊ឹម រុំ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពេ​ជ​នា ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស បាន​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវជា​ប្រពន្ធ បាន​រង​របួសស្រាល​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​សេ​៥០ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​បត់​ឆ្វេង ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​គុប​៥០ រង​របួស​ជើង​ខាងស្តាំ និង​ក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​ជ​យ័ ។ រីឯ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា និង​អ្នក​រួម​ដំណើរ​ជា​ប្រ​ព​ន្ឋ​បាន​រង​របួសស្រាល​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​បញ្ជូន​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​បាន​ប្រហែលជា​ពីរ​ម៉ោង ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក បុរស​រង​គ្រោះ​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​យ៉ាង​អា​ណោ​ច​អា​ធ​ម័ ។ ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ